Tuesday, May 4, 2021

ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរសង្គ្រោះបន្ទាន់ដល់អ្នកជាប់គាំងក្នុងផ្ទះជួលដោយសារជំងឺកូវីដ១៩

សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ ដល់កម្មករ កម្មការិនី អ្នករស់នៅបន្ទប់ជួលមួយចំនួន នៅតំបន់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ដែលកំពុងជួបការលំបាកខ្វះខាតស្បៀងអាហារនិងថវិកាក្នុងជីវភាពគ្រួសារដោយសារ ការបិទខ្ទប់នៅតែក្នុងផ្ទះដើម្បីទុបស្កាត់ការរីករាលដាលនៃជំងឺឆ្លង កូវីដ-១៩ ។ លោក ថុន កាស Mr Thon Kas និង ភរិយា អ្នកស្រី ផាត វណ្ណកេង និងកូនស្រី កោះ ថារ៉ានិត San Jose,California,USA,មានសទ្ធាជ្រះថ្លាធ្វើបុណ្យខ្មែរជួយខ្មែរ ៥០០ដុល្លារ តាមរយ: ភិក្ខុ លួន សុវ៉ាត LUON SOVATH , ។ #ខ្មែរជួយខ្មែរ -ខ្មែរមានវប្បធម៌ល្អប្រពៃ មានធម៌សាមគ្គីខ្មែរជួយខ្មែរ ធ្វើបុណ្យឲ្យទានជាហូរហែ បានសុខផងដែរសង្គមជាតិ ។ -ទំនាក់ទំនង ភិក្ខុ លួន សុវ៉ាត ប្រទេសស្វីស LUON SOVATH Tel : +41 796 215 422 -លេខនៅកម្ពុជា ទំនាក់ទំនងក្មួយប្រុស អន្ទិត លួន វ៉ាន់ LUON VAN,Tel : 067 54 84 74

No comments:

Post a Comment