ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, May 26, 2021
ព្រះសង្ឃវត្តស្លែងជួយថែរក្សាការពារដើមឈើលើដីឧទ្យានសាធារណ:ខ្មែរជួយខ្មែរនៅភូមិភ្នៀត
កូននេនវត្តស្លែង ភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ជួយថែរក្សាការពារដើមឈើដែលបានដាំកន្លងមក នៅលើដីឧទ្យានសាធារណ:ខ្មែរជួយខ្មែរ ដែលដឹកនាំកសាងដោយ ភិក្ខុ លួន សុវ៉ាត ក្នុងពេលកន្លងមក ។ សូមចូលរួមដាំដើមឈើនិងថែរក្សារការពារដើមឈើទាំងអស់គ្នា ! សូមចូលរួមថែរក្សាការពារទ្រព្យសម្បត្តិសាធារណ:ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខចម្រើនក្នុងសង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សាទាំងអស់គ្នា ! សូមចូលរួមធ្វើបុណ្យកសាងសមិទ្ធិផលផ្សេងៗនិងផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ ! សូមចូលរួមធ្វើបុណ្យប្រគេនចង្ហាន់ព្រះសង្ឃវត្តស្លែងនិងកសាងសមិទ្ធិផលផ្សេងៗនៅទីអារាមវត្តស្លែង ! ។
#ខ្មែរជួយខ្មែរ
-ខ្មែរមានវប្បធម៌ល្អប្រពៃ មានធម៌សាមគ្គីខ្មែរជួយខ្មែរ
ធ្វើបុណ្យឲ្យទានជាហូរហែ បានសុខផងដែរសង្គមជាតិ ។
-ទំនាក់ទំនង ភិក្ខុ លួន សុវ៉ាត ប្រទេសស្វីស LUON SOVATH Tel : +41 796 215 422
-ទំនាក់ទំនងក្មួយប្រុស អន្ទិត លួន វ៉ាន់ LUON VAN,Tel : 067 54 84 74
Subscribe to:
Post Comments (Atom)
No comments:
Post a Comment