Tuesday, May 4, 2021

ដួលរលំដើមស្វាយនៅវត្តស្លែងថ្ងៃមុនដួលរលំដើមក្ងោក

ទិដ្ឋភាពដួលរលំដើមស្វាយកំពុងតែផែ្លច្រើនផង រលំដួលទាំងឫស កាលពីថ្ងៃមុនដួលរលំដើមក្ងោក ផងដែរ និង ទិដ្ឋភាពជាងកំពុងជីកដីដើម្បីចាក់សាបនៅមុខកុដិ នៅ #វត្តស្លែង​ #ភូមិព្រីង​ #ឃុំជីក្រែង​ #ស្រុកជីក្រែង​ #ខេត្តសៀមរាប​ ។ បញ្ជាក់ ដើមស្វាយនេះដាំដុះក្នុងជំនាន់អាត្មាភាព លួន សុវ៉ាត បានបួសមុនឆ្នាំ១៩៩០ ហើយដើមស្វាយនេះក៏បានជាម្លប់និងផ្តល់នូវផ្លែសម្រាប់ធ្វើចង្ហាន់ព្រះសង្ឃនិងញាតិញោមជុំវិញវត្តជាច្រើនឆ្នាំកន្លងមកផងដែរ តែឥឡូវគឺត្រូវដួលរលំបាត់ទៅហើយព្រោះតែខ្យល់ផង ភ្លៀងផងហើយឫសគល់របស់វា ទ្រាំទ្រមិនឈ្នះក៏ដួលរលំទៅ ។ សូមចូលរួមដាំដើមឈើនិងចូលរួមជួយកសាងសមិទ្ធិផលផ្សេងៗក្នុងទីអារាមវត្តស្លែង ទំនាក់ទំនងក្មួយប្រុស អន្ទិត លួន វ៉ាន់ LUON VAN,Tel : 067 54 84 74

No comments:

Post a Comment