Sunday, May 30, 2021

កូននេនវត្តស្លែងចាត់ចែងបណ្តុះផ្កាក្ងោកដើម្បីដាំបន្ថែម

#ទិដ្ឋភាពនិងសកម្មភាពកូននេនវត្តស្លែង រៀបចំចាត់ចែងបណ្តុះផ្កាក្ងោកមាន៣ពណ៌ គឺ ពណ៌លឿងទុំ លឿងខ្ចីនិងក្រហម ដើម្បីយកទៅដាំបន្ថែមនៅលើដីសួនច្បារនិងផ្លូវសាធារណៈខ្មែរជួយខ្មែរ ជុំវិញស្រះទឹកទួលប្រាសាទ នៅ #ភូមិភ្នៀត #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដែលដឹកនាំកសាងដោយ ភិក្ខុ លួន សុវ៉ាត LUON SOVATH ក្នុងពេលកន្លងមក និង ដាំនៅបរិវេណដីទីធ្លានាទីអារាមវត្តស្លែង ។ #សូមចូលរួមធ្វើបុណ្យកសាងសមិទ្ធិផលខ្មែរជួយខ្មែរ ! #សូមចូលរួមដាំដើមឈើនិងថែរក្សាការពារដើមឈើនិងទ្រព្យសម្បត្តិសាធារណៈ ! #សូមចូលរួមធ្វើបុណ្យកសាងសមិទ្ធិផលផ្សេងៗនិងប្រគេនចង្ហាន់ព្រះសង្ឃវត្តស្លែង ! ទំនាក់ទំនង អន្ទិត លួន វ៉ាន់ LUON VAN , Tel : 067 54 84 74 សូមអរគុណ !

No comments:

Post a Comment