Wednesday, May 26, 2021

កូននេនវត្តស្លែងជួយចាត់ចែងធ្វើរបងដើម្បីថែរក្សាការពារដើមឈើដែលបានដាំកន្លងមក

កូននេនព្រះសង្ឃវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប រួមគ្នាធ្វើរបងឡោមព័ទ្ធដើមឈើនិងថែរក្សាការពារដើមឈើដែលបានដាំកន្លងមកលើផ្លូវសាធារណ:ខ្មែរជួយខ្មែរ និង លើដីសួនច្បារសាធារណ:ខ្មែរជួយខ្មែរ នៅភូមិភ្នៀត ដែលដឹកនាំកសាងដោយ ភិក្ខុ លួន សុវ៉ាត LUON SOVATH ក្នុងពេលកន្លងមក ។ សូមចូលរួមដាំដើមឈើ ថែរក្សាការពារដើមឈើនិងសម្បត្តិសាធារណ:ទាំងអស់គ្នា ! សូមចូលរួមធ្វើបុណ្យប្រគេនចង្ហាន់ព្រះសង្ឃនិងកសាងសមិទ្ធិផលផ្សេងៗក្នុងទីអារាមវត្តស្លែង ! ទំនាក់ទំនង អន្ទិត លួន វ៉ាន់ LUON VAN , Tel : 067 64 84 74

No comments:

Post a Comment