ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, May 30, 2021
កូននេនវត្តស្លែងរៀបចំបណ្តុះគ្រាប់ផ្កាក្ងោកដើម្បីដាំដុះបន្ថែមទៀតនៅក្នុងទីធ្លាវត្តនិងក្រៅវត្ត
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាធ្វើបុណ្យខ្មែរជួយខ្មែរដាំដើមឈើថែរក្សាការពារដើមឈើនិងផ្កាក្ងោកថ្ងៃនេះ -ឧបាសិកា អ៊ុំ យឿន Mrs Om Yoeun 20$,និងកូនប្រុស សុម៉ាលី Mr Somaly 30$,កូនស្រី ថារី Ms Thary 100$,Embrach,Niederbipp,Swiss ។ គម្រោងដាំដើមឈើមានផ្កាក្ងោកជាដើមនៅដីបរិវេណ #វត្តស្លែង ដីផ្លូវសាធារណ:ខ្មែរជួយខ្មែរ ដីសួនច្បារសាធារណ:ខ្មែរជួយខ្មែរ និង ជុំវិញមាត់ស្រះទឹកសាធារណ:ខ្មែរជួយខ្មែរ នៅ #ទួលប្រាសាទ #ភូមិតារាម #ភូមិភ្នៀត #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដែលដឹកនាំកសាងនិងចាត់ចែងដោយ ភិក្ខុ លួន សុវ៉ាត LUON SOVATH និង ព្រះសង្ឃវត្តស្លែង ។ ទំនាក់ទំនងចូលបុណ្យកសាងសមិទ្ធិផលខ្មែរជួយខ្មែរផ្សេងៗនិងប្រគេនចង្ហាន់ព្រះសង្ឃ តាមរយៈ អន្ទិត លួន វ៉ាន់ LUON VAN ,Tel : 067 54 84 74
https://youtu.be/xkSyDaFAlVQ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment