ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, May 26, 2021
ផ្តល់ជំនួយមនុស្សធម៌ដល់កម្មកររោងចក្រកាត់ដេរដែលកំពុងជួបការលំបាកក្នុងជីវភាពដោយសារកូវីដ១៩
សូមចូលរួមផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់កម្មកររោងចក្រកាត់ដេរដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅដោយសារ វិបត្តមេរោគ កូវីដ-១៩ នៅតបន់ក្រហមនិងលឿងទុំ សង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ។ ថ្ងៃនេះ ភិក្ខុ លួន សុវ៉ាត បានផ្តល់ជំនួយជួយសង្គ្រោះបន្ទាន់បន្តិចបន្តួចជាការរួមចំណែកចែករំលែកជួយគ្នាក្នុងគ្រាក្រ ចិត្តល្អក្នុងពេលមានអាសន្ន ហើយកាលពីថ្ងៃមុនយើងក៏បានចាត់ចែងបែងចែកផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ ជាសទ្ធាជ្រះថ្លា ពីក្រុមគ្រួសារ លោក ថុន កាស Mr Thon Kas និងគ្រួសារ នៅទីក្រុង សាន់ហូសេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរីក មួយលើកផងដែរ ។ #ខ្មែរជួយខ្មែរ
-ខ្មែរមានវប្បធម៌ល្អប្រពៃ មានធម៌សាមគ្គីខ្មែរជួយខ្មែរ
ធ្វើបុណ្យឲ្យទានជាហូរហែ បានសុខផងដែរសង្គមជាតិ ។
-ទំនាក់ទំនង ភិក្ខុ លួន សុវ៉ាត ប្រទេសស្វីស LUON SOVATH Tel : +41 796 215 422
-លេខនៅកម្ពុជា ទំនាក់ទំនងក្មួយប្រុស អន្ទិត លួន វ៉ាន់ LUON VAN,Tel : 067 54 84 74
Subscribe to:
Post Comments (Atom)
No comments:
Post a Comment