ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, April 11, 2021
ន្ត្រីបរិស្ថានចូលទៅដកហូតឈើ៤ដុំយកចេញពីវត្តប្រាសាទបឹងសសរវៀច
#មន្ត្រីបរិស្ថាន ចូលទៅដកហូតយកឈើ៤ដុំចេញពីក្នុង #វត្តប្រាសាទបឹងសសរវៀច ដែលឈើនោះញាតិញោមប្រគេនព្រះសង្ឃសម្រាប់កសាងវត្ត ស្ថិតនៅ #ភូមិស្រោង #ឃុំខ្វាវ #ស្រុកជីក្រែង #ខេត្តសៀមរាប នៅថ្ងៃ២៩-៣០មីនា២០២១ នេះ ។ ចំណែកគ្រឿងចក្រ អេស្កាវើទ័រ១គ្រឿង ដែលអ្នកមានលុយមានអំណាចអាចនៅពីក្រោយ កំពុងកាយដីព្រៃនៅជាប់និងខឿនប្រាសាទបុរាណ ដែលព្រះសង្ឃខំថែរក្សាការពារដីព្រៃនិងដាំដើមឈើឡើងវិញនិងដីបរិវេណប្រាសាទកុំឲ្យបាត់បង់ បែជា មន្ត្រីបរិស្ថាននិងអាជ្ញាធរដែនដី មន្ត្រីអប្សរា ជាដើម ហាក់បីដូចជា មើលមិនឃើញ នៅការរុករានទន្ទ្រានកាន់កាប់ដីព្រៃនិងដីប្រាសាទបុរាណដោយខុសច្បាប់ទាំងនោះទេ បែជា ទៅមើលឃើញឈើ៤ដុំដែលនៅក្នុងវត្តឯណោះវិញ ។ ព្រះសង្ឃជាលោកគ្រូចៅអធិការវត្តស្នើរសុំបិណ្ឌបាត្រមន្ត្រីក្រសួង ស្ថាប័ន រដ្ឋាភិបាល អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ សូមជួយចូលរួមថែរក្សាការពារដីព្រៃនិងដីបរិវេណជុំវិញប្រាសាទបុរាណនេះផង ព្រោះព្រះសង្ឃខំថែរក្សាការពារគឺដើម្បីជាប្រយោជន៍រួម ប្រយោជន៍រដ្ឋ ប្រយោជន៍ជាតិសាសនាទឹកដីព្រៃព្រឹក្សារបស់ជាតិខេមរាយើងទាំងអស់គ្នាទេ ប៉ុន្តែ ខ្លាចក្រែងតែព្រះសង្ឃការពារមិនឈ្នះអ្នកបំផ្លាញទេ ហើយម៉្យាងទៀត ខ្លាចក្រែងតែគេមកធ្វើបាបព្រះសង្ឃទៀតក៏មិនដឹងផងដែរ ។ ប្រភពវីដេអូ ហ្វេសប៊ុក វត្តប្រាសាទបឹង សសរវៀច
Subscribe to:
Post Comments (Atom)
No comments:
Post a Comment