ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, April 11, 2021
ធ្វើបុណ្យខ្មែរជួយខ្មែរ+កសាងកុដិសាលា+កសាងផ្ទះ+ប្រគេនបច្ច័យ៤និងចង្ហាន់ព្រះសង្ឃ
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លា #កសាងក្បាច់ចម្លាក់បំពាក់កុដិនិងសាលារៀនព្រះសង្ឃវត្តស្លែង #ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ និងគម្រោង #កសាងផ្ទះខ្មែរជួយខ្មែរ ជូនដល់ស្ត្រីមេម៉ាយក្រីក្រប្តីទើបស្លាប់ចោល គឺ អ្នកស្រី ផល #ភូមិតារាម #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដែលត្រូវជាប្អូនជីដូន១ ភិក្ខុ លួន សុវ៉ាត ។ -ឧបាសិកា ម៉ៅ នឿន ព្រមទាំងកូនចៅ California,USA,មានសទ្ធាជ្រះថ្លាចូលបុណ្យកសាងក្បាច់ស្រីគ្រប់លក្ខណ៍បំពាក់កុដិសាលា១០០ដុល្លារ,ប្រគេនចង្ហាន់ព្រះសង្ឃវត្តស្លែង៥០ដុល្លារ,ប្រគេនបច្ច័យ៤គ្រូចៅអធិកាវត្តស្លែង ទុន កៅ ៥០ដុល្លារ,ចូលបុណ្យកសាងផ្ទះខ្មែរជួយខ្មែរ ២០ដុល្លារ,ចូលបណ្យសពប្តីអ្នកស្រី ផល ៣០ដុល្លារ សរុបថវិកា២៥០ដុល្លារ ផ្ញើរតាមរយៈ បងស្រី សាវី រស់នៅទីក្រុងភ្នំពេញ ។ #ខ្មែរជួយខ្មែរ
-ខ្មែរមានវប្បធម៌ល្អប្រពៃ មានធម៌សាមគ្គីខ្មែរជួយខ្មែរ
ធ្វើបុណ្យឲ្យទានជាហូរហែ បានសុខផងដែរសង្គមជាតិ ។
-ទំនាក់ទំនង ភិក្ខុ លួន សុវ៉ាត ប្រទេសស្វីស LUON SOVATH Tel : +41 796 215 422
-លេខនៅកម្ពុជា អន្ទិត លួន វ៉ាន់ LUON VAN,Tel : 067 54 84 74
Subscribe to:
Post Comments (Atom)
No comments:
Post a Comment