Wednesday, April 14, 2021

ធ្វើបុណ្យខ្មែរជួយខ្មែរ ! ជូនពរឆ្នាំថ្មី ! សិរីសួស្តីឆ្នាំថ្មី !

🙏#ជូនពរឆ្នាំថ្មី​ ! 🙏 #សិរីសួស្តីឆ្នាំថ្មី​ ! 🙏#ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១ ! ។ ខ្ញុំព្រះករុណា អាត្មាភាព លួន សុវ៉ាត LUON SOVATH សូមសំដែងថ្លែងអំណរគុណ🙏និងជូនបុណ្យកុសល🙏ជូនពរជ័យ🙏ដល់ញាតិញោមប្រុសស្រី ជនរួមជាតិខ្មែរជាហូរហែទាំងក្នុងប្រទេសខ្មែរនិងក្រៅប្រទេសនានាផងដែរ ដែលតែងតែមានសទ្ធាជ្រះថ្លា ចូលរួម #ធ្វើបុណ្យខ្មែរជួយខ្មែរ​ ដូចជា #កសាងផ្ទះខ្មែរជួយខ្មែរ​ #កសាងផ្លូវថ្នល់​ #កសាងកុដិសាលា​ #ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ​ ផ្សេងៗជាដើម ក្នុងឆ្នាំចាស់កន្លងមក តាមរយៈអង្គខ្ញុំព្រះករុណា អាត្មាភាព លួន សុវ៉ាត LUON SOVATH គឺទទួលបានជោគជ័យដោយធម៌សាមគ្គីខ្មែរជួយខ្មែរ ហើយសង្ឃឹមថា ក្នុងឆ្នាំថ្មីនេះ តរៀងទៅ ក៏នៅតែទទួលបានការឧបត្ថម្ភគាំទ្រ អបអរសាទរ ចូលរួមធ្វើបុណ្យខ្មែរជួយខ្មែរជាហូរហែទៅតាមគម្រោង #មនុស្សធម៌ខ្មែរជួយខ្មែរ​ ក្នុងដំណើរការកសាងសមិទ្ធិផលផ្សេងៗដែលមិនទាន់បានកសាងរួចរាល់ ដូចជា #កសាងផ្ទះខ្មែរជួយខ្មែរ​ #ជាវក្បាច់ចម្លាក់បំពាក់កុដិនិងសាលារៀនព្រះសង្ឃវត្តស្លែង​ #ឃុំជីក្រែង​ #ស្រុកជីក្រែង​ #ខេត្តសៀមរាប​ ជាដើម ឲ្យបានទទួលជោគជ័យសិរីសួស្តីជាស្ថាពរ #ដើម្បីជាប្រយោជន៍​ #ដើម្បីជាសេចក្តីសុខ​ #ដើម្បីសេចក្តីចម្រើនក្នុងសង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សាតរៀងទៅ​ ។ ហោន្តុ សព្វំ សុមង្គលំ ! 🙏សូមទេវតាឆ្នាំថ្មី 🙏ព្រះនាង មណ្ឌាទេវី 🙏ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ជួយប្រក់ព្រំជូនពរជ័យ សូមសុខសួស្តី ជ័យមង្គល ចូរមានដល់លោកអ្នករាល់គ្នា បានសុខ បានជា ជៀសផុតពីជម្ងឺរោគា ( កូវីដ-១៩ ) មានសុខភាពល្អមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុវែងយឺនយូរ តរៀងទៅអើយ ! 🙏🇰🇭🇨🇭💐🌸🌺🌻 សូមឲ្យប្រទេសកម្ពុជាបានរួចផុតនូវភាពក្រីក្ររងគ្រោះព្រោះបញ្ហាសង្គមនិងសេចក្តីទុក្ខលំបាកវេទនាផ្សេងៗគឺ មានយុត្តិធម៌..មានសន្តិភាព..មានសិទ្ធិសេរីភាព..មានប្រជាធិបតេយ្យសេរី..មានការអភិវឌ្ឍន៍រីកចម្រើនពិតប្រាកដ ! -សប្បុរសជនចូលបុណ្យកសាងផ្ទះខ្មែរជួយខ្មែរ ជូនអ្នកស្រី ផល ចូលបុណ្យតាមរយៈ លោក អ៊ុន យឹមហៃ ១-លោក ភិន សួម Phin Suom និង ភរិយា ព្រុំ សារុន Prum Sarun និងកូនចៅ ក្រុង ហ្វ្រីបួ ប្រទេសស្វីស ៥០ដុល្លារ ។ ២-ឈិត ក្លែងគង់,ឈិត ឈុនណង និងកូនចៅ ក្រុងហ្វ្រីប៊ួ ប្រទេសស្វីស ៥០ដុល្លារ ។ -ផ្នែកកសាងផ្ទះខ្មែរជួយខ្មែរ ជូនគ្រួសារ អន្ទិត ថាត ដែលក្រីក្រខ្វះខាត តែមានចិត្តល្អស្អាតតែងជួយធ្វើការងារ #វត្តស្លែង​ #ភូមិភ្នៀត​ #ឃុំជីក្រែង​ #ស្រុកជីក្រែង​ #ខេត្តសៀមរាប​ ដែលចាត់ចែងដឹកនាំកសាងដោយ ភិក្ខុ លួន សុវ៉ាត ។ -ក្រុមពលរដ្ឋខ្មែរអាមេរីកកាំងពី Atlanta,Georgia,USA,រៃអង្គាសថវិកាបានចំនួន 1160$ មានឈ្មោះដូចតទៅ 1-អ្នកស្រី សារ៉ា វ៉ូ Mrs Sara Vo និងស្វាមី ម៉ៃកូល វ៉ូ Michael Vo,និងកូន ដាវីត David ,វេនី Venny,ហ្វ៊ីលីព Phillips,310$, 2-Mrs Angela Tanner អ្នកស្រី អ៊ែនជីឡា ថេនើ 10$, 3-Mr Charlie Garbutt លោក ឆាលី ហ្កាប៊ូត 40$, 4-Mrs Donna Wynne ដាណា វ៉ាញ 200$, 5-Mrs Pasty Wallace ផាតស៊ី វ៉ាឡាស 10$, Ms Rose រ៉ូស 20$, 6-Mrs Shirley Hulquist ស័រលី ហ៊ុលគ្វីស 200$, 7-Mrs Elaine Warken អឺឡេន វើគីន 60$, 8-Mrs Loretta Dukes ឡូរេតា ឌូក 100$, 9-Mrs Penny Snipes ផេនី ស្នាប 100$, 10-Mrs Samantha Woodward សាម៉ន់ថា វូដវើត 50$, 11-Mrs Dawn Sistrunk ដន ស៊ីសត្រង់ 40$, 12-Mrs Wendy Stokes វ៉េនឌី ស្តូក 20$ -សប្បុរសជខ្មែរជួយខ្មែរ ពី ជនរួមជាតិខ្មែរអាមេរីកកាំងទីក្រុង Ohio,Halmilton,USA,រៃអង្គាសថវិកាបានចំនួន 2960$ មានឈ្មោះដូចតទៅ 1-លោក ម៉ម វីរៈ Mr Vireak Mam អ្នកស្រី ម៉ម ម៉ារី Mrs Mary Mam,និងចៅស្រី និ សុវណ្ណ,កូនស្រី សុផារី Mrs Sophary,ទីម៉ា,ទីណូ,ចរិយា,និងបងស្រី អៀង ហាន រស់នៅប្រទេសបារាំង,Chamberg,France ។ សូមឧទ្ទិសបុណ្យកុសលដល់បុព្វការីជនមាន មាតាបិតា ជីដូនជីតា គ្រួសារ ញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សានក្នុងសុគតិភពកុំបីខាន ។

No comments:

Post a Comment