Wednesday, March 24, 2021

ធ្វើបុណ្យបំបួសនិងប្រគេនបច្ច័យ៤និងជាវក្បាច់ចម្លាក់ស្រីគ្រប់លក្ខណ៍កសាងកុដិសាលារៀនវត្តស្លែង

សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យបំពាក់ក្បាច់ចម្លាក់កសាងកុដិនិងសាលារៀន #ព្រះសង្ឃវត្តស្លែង​ #ឃុំជីក្រែង​ #ស្រុកជីក្រែង​ #ខេត្តសៀមរាប​ និង #បុណ្យបំបួសកុលបុត្រ​ #បុណ្យប្រគេនបច្ច័យ៤ព្រះសង្ឃ​ -ឧបាសិកា ងួន ឈុនឡាយ និងកូនចៅ Mrs Justine Ngor នៅទីក្រុងប៉ារីស ប្រទេសបារាំង មានសទ្ធាជ្រះថ្លា សម្រាប់បុណ្យបំបួសកុលបុត្រ 100$ ,ប្រគេនបច្ច័យ៤លោកគ្រូចៅអធិការ ទុន កៅ 50$ ប្រគេនបច្ច័យ៤កូននេនវត្តស្លែង 100$,ប្រគេនបច្ច័យ៤ផ្ទាល់ តេជគុណ លួន សុវ៉ាត 50$ និង ចូលបុណ្យជាវក្បាច់ស្រីគ្រប់លក្ខណ៍កសាងកុដិនិងសាលារៀនព្រះសង្ឃវត្តស្លែង 300$ ។ សូមឧទ្ទិសបុណ្យកុសលបានដល់បុព្វការីជនមាន : លោកតា ងួន យូ នឹង លោកយាយ ណាង , លោក តា ឃុន ប៊ួយ នឹង ភរិយា, លោក ង៉ោ ទ្រី, លោក ងួន ឈុនសេង ហៅ នូវ,ព្រមទាំងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភពកុំបីខាន ! -ខ្មែរមានវប្បធម៌ល្អប្រពៃ មានធម៌សាមគ្គី #ខ្មែរជួយខ្មែរ​ ធ្វើបុណ្យឲ្យទានជាហូរហែ បានសុខផងដែរសង្គមជាតិ ។ -ទំនាក់ទំនង ភិក្ខុ លួន សុវ៉ាត ប្រទេសស្វីស LUON SOVATH Tel : +41 796 215 422 -លេខនៅកម្ពុជា អន្ទិត លួន វ៉ាន់ Tel : 067 54 84 74

No comments:

Post a Comment