Wednesday, March 24, 2021

ចូលរួមរំលែកទុក្ខគ្រួសារប្អូនជីដូន១និងគម្រោងកសាងផ្ទះខ្មែរជួយខ្មែរ

ថ្ងៃនេះ អាត្មាភាព លួន សុវ៉ាត និងបងប្អូនញាតិមិត្ត អ្នកស្រី ផល នៅ #ភូមិតារាម​ #ឃុំជីក្រែង​ #ស្រុកជីក្រែង​ #ខេត្តសៀមរាប​ មានសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំលាយឡំដោយសេចក្តីសោកស្តាយនៃមរណទុក្ខ ដោយសារប្តីគិតខ្លីព្រោះតែជីវភាពគ្រួសារក្រីក្រក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិសង្គមនៃជម្ងឺរាតត្បាតកូវីដ១៩ផង ព្រោះវិបត្តិក្នុងខ្លួននិងគ្រួសារដោះស្រាយមិនរួចផង ក៏សម្រេចចិត្តបញ្ចប់ជីវិតដោយការចងកដោយខ្លួនឯងស្លាប់បាត់បង់អាយុជីវិតចោលកូនតូចៗជាច្រើននាក់និងភរិយារស់នៅកំព្រីកំព្រាកំសត់ក្រីក្របន្តទៀតទៅ នៅ ថ្ងៃ២៣មីនា២០២១នេះ ។ សូមវិញ្ញាណក្ខន្ធប្អូនប្រុសបានទៅកាន់សុគតិភពកុំបីខាន ! ។ អាត្មាភាព លួន សុវ៉ាត និងមានគម្រោងបន្តអំពាវនាវសប្បុរសជនចូលរួមជួយកសាងផ្ទះខ្មែរជួយខ្មែរ ជូនអ្នកស្រី ផល ដែលជាប្អូនជីដូន១ អាត្មាភាព លួន សុវ៉ាត ផងដែរ ដោយសារមើលឃើញពីទុក្ខលំបាកខ្លាំងក្នុងគ្រួសារត្រូវប្តីទើបនឹងស្លាប់ចោលផង កូនច្រើនផង ហើយផ្ទះខ្ទមកំសត់ក៏ត្រូវខូចបែកបាក់ស្ទើរមើលមិនយល់ថាជាផ្ទះមនុស្សរស់នៅផង ដូច្នេះ សូមជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមជួយឧបត្ថម្ភគាំទ្រក្នុងគម្រោងកសាងផ្ទះខ្មែរជួយខ្មែរនេះផង ។ -ខ្មែរមានវប្បធម៌ល្អប្រពៃ មានធម៌សាមគ្គីខ្មែរជួយខ្មែរ ធ្វើបុណ្យឲ្យទានជាហូរហែ បានសុខផងដែរសង្គមជាតិ ។ -ទំនាក់ទំនង ភិក្ខុ លួន សុវ៉ាត ប្រទេសស្វីស LUON SOVATH Tel : +41 796 215 422 -លេខនៅកម្ពុជា អន្ទិត លួន វណ្ណ Tel : 067548474

No comments:

Post a Comment