Tuesday, March 16, 2021

ព្រះមហា ពិន សែម សិស្សខូចទើបគ្រូកាច....

ព្រះមហា ពិន សែម មានថេរដីការថា សិស្សខូច ទើបគ្រូ កាច តែមិនមែនគ្រូកាច ទើបសិស្សខូចនោះទេ....??? ។ ព្រះមហាវិមលធម្ម ពិន សែម ( សិរីសុវណ្ណោ ) ជាព្រះគ្រូចៅអធិការ #វត្តរាជបូណ៌​ #ក្រុងសៀមរាប​ ព្រះអង្គលះបង់ពេលវេលានិងសាងព្រះផ្នួសពេញមួយជីវិតដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនានិងជួយសង្គមជាតិឲ្យបានរីកចម្រើនក្រោមស្នាព្រះហស្ថព្រះអង្គគឺមានសមិទ្ធិផលនិងស្នាព្រះហស្ថរាប់មិនអស់ ដូចជា #ផ្នែកអប់រំ​ #វប្បធម៌​ #សិល្បៈ​ #ការកសាង​ #ការផ្សព្វផ្សាយ​ ជាដើម រហូតមកដល់ពេលនេះព្រះអង្គមានព្រះជន្មជាង៨០ព្រះវស្សាហើយ ព្រះអង្គមានព្រះបន្ទួលថា ព្រះអង្គនឿយហត់ណាស់ក្នុងការដឹកនាំគេ...ក្នុងការកសាង..អប់រំ..ជួយសង្គមជាតិសាសនា..ព្រះអង្គបន្ថែមថា អាត្មាសុខចិត្តទទួលស្គាល់ដែលគេចោទប្រកាន់..ដែលគេល្បីថា អាត្មាជាមនុស្សកាច... ប៉ុន្តែ អាត្មាមិនមែនជាមនុស្សកាចសាហាវទៅធ្វើបាបគេនោះទេ គឺ កាចក្នុងការទូន្មានប្រៀនប្រដៅពួកគេគឺកូនសិស្សឲ្យក្លាយជាសិស្សល្អ ជាព្រះសង្ឃល្អ ជាពលរដ្ឋល្អក្នុងសង្គមជាតិសាសនា អាត្មាសុខចិត្តទទួលយកកំហុសខុសតែ១អង្គឯងតែដើម្បីការពារកូនសិស្សទាំងអស់គ្នាឲ្យល្អ មិនឲ្យមានកំហុស....បើយើងជាអ្នកដឹកនាំគេ ជាគ្រូគេ សុខចិត្តធ្វើស្លូតយកមុខមាត់ឲ្យគេសរសើរថា លោកគ្រូល្អណាស់ លោកគ្រូស្លូតណាស់ គឺល្អបានតែ១អង្គឯងនោះទេ ហើយឲ្យកូនសិស្សខូចទាំងអស់ អត់ចេះដឹងទាំងអស់នោះមិនល្អសោះឡើយ ។ #ពុតគ្រូកុំត្រាប់​ #ច្បាប់គ្រូឲ្យយក​ ពុតគឺចរិយាមិនប្រសើរ គ្រូធ្វើដំណើរដូចម្តេចក្តី កុំយកតម្រាប់ អាប់រាសី ត្រាប់ថ្វីព្រោះផ្ទុយក្បួនតម្រា.... ក្នុងនាមជាបុគ្គល អាត្មាភាព លួន សុវ៉ាត មិនបានគាំទ្រនូវការប្រើអំពើហឹង្សានោះទេ ប៉ុន្តែ សូមគាំទ្រនូវការដឹកនាំ អប់រំ ជួយសង្គមជាតិនិងសាសនារបស់ព្រះមហាវិមលធម្ម ពិន សែម កន្លងមកគឺអាចចាត់ទុកថា ជាព្រះមន្ត្រីសង្ឃគំរូល្អមួយអង្គក្នុងបច្ចុប្បន្ននេះ ដែលស្ទើរតែមិនអាចមានមន្ត្រីសង្ឃនិងព្រះសង្ឃអង្គណានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមាន គុណវុឌ្ឍិ ស្មើរនឹងព្រះអង្គបានឡើយ ។ https://youtu.be/19OQ6rewhH8​

No comments:

Post a Comment