ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, February 13, 2021
រំលឹករឿងកុមារាខ្មែរដែលអាចនិយាយបាន១២ភាសា សូម្បីអ្នកផលិតព័ត៌មានបរទេសក៏ចុះផ្សាយផងដែរ
រំលឹករឿងកុមារា សាលិក SALIK ពេលនេះគេមានអាយុ១៧ឆ្នាំហើយ ដែលគេអាចនិយាយបាន១២ភាសា សូម្បីតែសារព័ត៌មានអន្តរជាតិក៏បានជួយផ្សព្វផ្សាយផងដែរ ។ ឥទ្ធិពលនៃសិទ្ធិសេរីភាពសារព័ត៌មាន អាចធ្វើឲ្យមានការផ្លាស់ប្តូរមនុស្ស,សង្គម,បរិស្ថាន,ពិភពលោកបាន ជាក់ស្តែង កុមារាកំសត់ក្រីក្រឈ្មោះ សាលិ ដែលដើរលក់វត្ថុអនុស្សាវរីយ៍តាមប្រាសាទបុរាណនានាក្នុងក្រុងសៀមរាប ស្រាប់តែ ភ្ញៀវទេសចរណ៍ជាស្ត្រី ជនជាតិម៉ាឡេស៊ីកាត់សាំងហ្កាពួ បានឃើញកុមារា សាលិ អាចនិយាយបានច្រើនភាសា គាត់ក៏ចាប់អារម្មណ៍ហើយបានថតរូបភាពនិងវីដេអូសកម្មភាពនៃកុមារារូបនោះបង្ហោះចូលក្នុងបណ្តាញព័ត៌មានសង្គមមានហ្វេសប៊ុក ជាដើម ព័ត៌មានទាំងនោះក៏បានល្បី ទើបធ្វើឲ្យមហាជនមានការចាប់អារម្មណ៍រហូតដល់កុមារានោះ បានផ្លាស់ប្តូរជីវភាពនិងជីវិតល្អប្រសើរបានអាហារូបករណ៍ទៅសិក្សារៀនសូត្របន្តរហូតមកដល់ពេលនេះ..។ #មុននឹងឲ្យអ្នកដទៃជួយខ្លួនគឺខ្លួនគប្បីជួយខ្លួនឯងជាមុន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment