Monday, November 30, 2020

គម្រោងធម្មយាត្រា២៥ខេត្តក្រុងដោយថ្មើរជើងជាលើកទី២នៃព្រះភិក្ខ ចាន់ ភើយ

ប្រគេន និងចំរើនពរ! ( អត្ថបទ Facebook The Moon ) ខ្ញុំព្រះករុណា អាត្មាភាព ចាន់ ភើយ (ចាន់ រំភើយ) សូមប្រគេន និងជូនដំណឹងដល់ព្រះករុណាគ្រប់ព្រះអង្គ និងសម្តេច ទ្រង់ ឯកឧត្តម ញាតញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបជាមុនថា នៅថ្ងៃចន្ទ ០៧ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ធ្នូ គ.ស. ២០២០ ខាងមុខនេះ។ ខ្ញុំព្រះករុណា អាត្មាភាពនឹងធ្វើដំណើរធម្មយាត្រាជាលើកទី២(ធម្មយាត្រា ២៥ ខែត្រ-ក្រុង)*ដោយថ្មើរជើង*តាមការតាំងសច្ចា និងការដៅរបស់ខ្លួន ។ ធម្មយាត្រាលើកទី២នេះ ខ្ញុំព្រះករុណាអាត្មាភាពមានគោលបំណងសំខាន់ៗ ៥ គឺ៖ ក. ដើម្បីធ្វើការអធិដ្ឋាន ខ. ដើម្បីផ្លាស់ប្ដូរការរង់ចាំ គ. ដើម្បីសិក្សាពីបរិបទសង្គម ឃ. ដើម្បីឈ្វេងយល់និងបង្កើនទស្សនៈថ្មីៗ និង ង. ដើម្បីផ្សាយមេត្តាដល់សព្វសត្វ។ អាស្រ័យដូចបានប្រគេន ជូនដំណឹងខាងលើ សូមសម្ដេចសង្ឃទាំងពីរគណៈ ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងភិក្ខុ សាមណេរគ្រប់អង្គ។ ធម្មការគ្រប់ខែត្រ-ក្រុង ស្រុក-ខណ្ឌ។ មួយអន្លើ អភិបាលក្រុង អភិបាលខែត្រ អភិបាលស្រុក មេឃុំ មេភូមិ មេប៉ុស្ដិ៍ មេប៉េអឹម ។ល។ គ្រប់ឋានានុក្រមទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ បញ្ជាក់៖ ទីតាំងចេញដំណើរ វត្តឧណ្ណាលោម(កុដិលេខ១០ កន្លែងស្នាក់អាស្រ័យ) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមបណ្ដោយផ្លូវជាតិលេខ៦ និងឆ្ពោះទៅកាន់ខែត្រកំពង់ចាមជាដំបូងគេ និងបន្តបន្ទាប់។ «ខ្ញុំគឺខ្ញុំ ដែលខ្ញុំស្ថាបនា ប៉ុន្តែខ្ញុំស្ថាបនាតែខ្ញុំដែលពិតប្រាកដជាខ្ញុំ ខ្ញុំដែលពិតប្រាកដជាខ្ញុំនោះ មិនមែននៅក្រោយខ្នងខ្ញុំទេ ប៉ុន្តែនៅពីមុខខ្ញុំ មិនមែនខ្ញុំក្នុងថ្ងៃនេះទេ ប៉ុន្តែគឺខ្ញុំដែលនឹងទៅជាខ្ញុំ គឺខ្ញុំដែលខ្ញុំបានប្ដេជ្ជាក្នុងចិត្តគិតគូរស្ថាបនាឲ្យបានសម្រេចជាខ្ញុំ»។(...) គេកំពុងរង់ចាំខ្ញុំ! ទេ!គឺខ្ញុំទេឆ្ពោះទៅរកគេ! គេគឺគេ ខ្ញុំគឺខ្ញុំ! ខ្ញុំមិនដូចគេទេ ដូច្នេះការផ្លាស់ប្ដូរការរង់ចាំរបស់ខ្ញុំគឺដើម្បីបានជួបគេ! ជួបគេមិនមែនឲ្យគេជួយទេ គឺខ្ញុំជួយខ្លួនខ្ញុំ! ខ្ញុំមិនមែនខ្ញុំក្នុងថ្ងៃនេះទេ គឺខ្ញុំដែលនឹងទៅជាខ្ញុំ! ហើយវាមិននៅក្រោយខ្នងខ្ញុំទេ គឺនៅពីមុខខ្ញុំ!!!

No comments:

Post a Comment