ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, November 14, 2019
សូមចូលរួមធ្វើបុណ្យផ្កាប្រាក់សាមគ្គីកសាងកុដិនិងសាលារៀនព្រះសង្ឃវត្តស្លែង
#បុណ្យផ្កាប្រាក់សាមគ្គី
អាត្មាភាពយើងខ្ញុំទាំងអស់គ្នា ជាពុទ្ធបរិស័ទ ជនរួមជាតិខ្មែររស់នៅតាមទីក្រុងនានាក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរីក ជុំវិញទីក្រុងឡងប៊ិច មានសទ្ឋាជ្រះថ្លារួមសាមគ្គីគ្នាធ្វើបុណ្យផ្កាប្រាក់រៃអង្គាសបច្ច័យយកទៅ #កសាងកុដិនិងសាលារៀនព្រះសង្ឃវត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដែលដឹកនាំកសាងដោយ ព្រះភិក្ខុ លួន សុវ៉ាត មានកំពស់២ជាន់ ដែលកំពុងដំណើរការកសាងបានប្រមាណជាង៥០ភាគរយហើយ តែនៅឡើយខ្វះខាតសម្ភារៈសំណង់និងបច្ច័យដើម្បីកសាងឲ្យបានរួចរាល់ជាស្ថាពរ ។
អាស្រ័យហេតុនេះ សូមនិមន្តនិងគោរពអញ្ជើញ ព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមមានសទ្ធាជ្រះថ្លាចូលរួមបុណ្យផ្កាប្រាក់សាមគ្គី កុំបីខាន ។
#កម្មវិធីបុណ្យ
ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១រសៀលជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធធ្វើកម្មវិធីបុណ្យ នៅវត្តខ្មែរកម្ពុជាក្រោម Address : Orange Avenue,Long Beach CA 90813.នមស្សការព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត សំដែងធម៌ទេសនា វេរផ្កាប្រាក់ប្រគេនព្រះសង្ឃ ជាកិច្ចបញ្ចប់បុណ្យ ។ ទំនាក់ទំនងពត៌មានផ្សេងៗ តាមរយៈ ព្រះភិក្ខុ លួន សុវ៉ាត +1 (562) 336-6881, លោកអាចារ្យ ជួប សារេត 562 760 5372 អ្នកស្រី សុខ ឡេង 714 733 0302 ( បញ្ជាក់មានកន្លែងចតឡាននៅចំពីមុខវត្ត )
#អ្នកផ្តើមបុណ្យ
១.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.CA
២.ឧបាសិកា អៀប ឆៃហុង និងកូនចៅ
៣.អ្នកស្រី សុខ ឡេង លោក មុខ ម៉ឺន ព្រមទាំងបុត្រ
៤.លោក ប៉ក់ សម្បត្តិ អ្នកស្រី ហ៊ុក ច័ន្ទនោរិទ្ធី ព្រមទាំងបុត្រ Santa Ana
៥.អ្នកស្រី លី ណៃស្រ៊ឺ និងកូនចៅ Santa Ana
៦.ឧបាសិកា ថោ គីមហ៊ាង អ្នកស្រី គៀ រ៉ាទូច លោក គីម មាន និងកូនចៅ
៧.អ្នកស្រី វណ្ណា ច័ន្ទ លោក ឆេង ឆុង ព្រមទាំងបុត្រ
៨.អ្នកស្រី សារិ ញ៉ែម លោក ប្រាឌិត និងកូនចៅ
៩.ឧបាសិកា សោភណ ឃុន និងញាតិមិត្ត
១០.ឧបាសិកា ស៊ីណា អ៊ុល និងកូនចៅ
១១.ឧបាសិកា ឡុង វ៉ាន និងគ្រួសារកូនចៅ
១២.លោក ឡាយ ប៊ុនណាង និងភរិយាព្រមទាំងបុត្រ
១៣.ឧបាសក កែវ សំអ៊ុន ឧបាសិកា កែវ ស៊ិន និងកូនចៅ
១៤.អ្នកស្រី សៅ រ៉ាន់ ឡាទួ និងកូនចៅ
១៥.លោក រស់ កំសាន លោកស្រី រស់ ចន្ថា និងកូនចៅ
១៦.លោក កែវ សំអូន អ្នកស្រី តារា កែវ សុខរស់ និងកូនចៅ
១៧.លោក នួន កាណូ និងភរិយាព្រមទាំងកូនចៅ
១៨.ឧបាសិកា ចេង សៃមៀន និងកូនចៅ
១៩.អ្នកស្រី គីម សុខា ព្រមទាំងបុត្រ
២០.អ្នកស្រី ប៉ក់ បុប្ផា ព្រមទាំងបុត្រ
២១.ឧបាសិកា លឹម និងកូនចៅ
២២.ឧបាសិកា តាន់ គឹមព្រូន និងកូនចៅ
២៣.ឧបាសិកា អ៊ឹម ណយ និងកូនចៅ
២៤.អ្នកស្រូ ង៉ុយ ណាំ ព្រមទាំងបុត្រ
២៥.អ្នកស្រី លី អង់ លោក ទូត រ៉ុម ព្រមទាំងបុត្រ
២៦.អ្នកស្រី សា អ៊ុត លឿម ព្រមទាំងបុត្រ
២៧.លោក យ៉ែម ស៊ីន និងភរិយា ព្រមទាំងបុត្រ
២៨.អ្នកស្រី ឆាយ សុខុំ និងស្វាមីព្រមទាំងបុត្រ
២៩.ឧបាសិកា ឈុន យេន និងកូនចៅ
៣០.លោក នូ សំបាន និងភរិយាព្រមទាំងបុត្រ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment