Saturday, August 24, 2019

Live.ឈ្លោះដណ្តើមទឹកប្រឡាយគ្នាបូមដាក់ស្រែនៅស្រុកជីក្រែងខេត្តសៀមរាប

ម្លោះដណ្តើមទឹកប្រឡាយបូមដាក់ស្រែបានកើតឡើង នៅតាមភូមិមួយចំនួនក្នុង #ឃុំជីក្រែង និង #ឃុំអន្លង់សំណរ និងឃុំមួយចំនួនទៀតក្នុង #ស្រុកជីក្រែង #ខេត្តសៀមរាប ដោយសារគ្រោះរាំងស្ងួតហួតហែង ធ្វើឲ្យទឹកស្ទឹងជីក្រែង ក៏គ្មានទឹក ចំណែកប្រឡាយទឹកក៏គ្មានផងដែរ ធ្វើឲ្យស្រូវស្រែក៏គ្មានទឹកត្រូវក្រៀមស្វិតខូចខាត ទើបប្រជាពលរដ្ឋទៅសុំមេទឹកនៅទំនប់ម្កាក់ខាងលើឲ្យគេបើកទឹកចែកមកឲ្យតាមប្រឡាយដើម្បីបូមដាក់ស្រែ ប៉ុន្តែដោយសារទឹកមានតិចតួច គ្រាន់តែបើកទឹកហូរចូលប្រឡាយភ្លាម អ្នកភូមិដណ្តើមគ្នាបូមដាក់ស្រែភ្លាមក៏អស់ទឹកទៅវិញភ្លាម ទើបធ្វើឲ្យអ្នកនៅខាងក្រោមនិងអ្នកដែលមិនទាន់បានបូមទឹកបញ្ចូលស្រែផង ក៏ស្រាប់តែអស់ទឹកទឹកប្រឡាយទៅវិញហើយក៏កើតការខឹងក្តៅក្រហាយឈ្លោះគ្នាអញ្ចឹងទៅ តែមិនបណ្តាលឲ្យមានអំពើហឹង្សាកើតឡើងទេ ។ ប្រជាពលរដ្ឋបានអំពាវនាវនិងស្នើរសុំទៅមន្ទីរ ក្រសួង សា្ថប័ន រដ្ឋាភិបាល ឲ្យជួយដោះស្រាយរកប្រភពទឹកផ្សេងៗដើម្បីជួយសង្គ្រោះស្រូវក្នុងស្រែ និងអាយុជីវិតកសិករដែលធ្វើស្រែពឹងលើទឹកឲ្យបានទាន់ពេលវេលាផង ។ ២០សីហា២០១៩

No comments:

Post a Comment