ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, August 11, 2019
៥.ដំណើរការកសាងបន្ទប់ទឹកនិងកសាងព្រះពុទ្ធរូបតម្កល់ទុកព្រៃមេត្តាធម្មជាតិ
ដំណើរការកសាងបន្ទប់ទឹកនិងបង្គន់អនាម័យនៅអាស្រមព្រៃមេត្តាធម្មជាតិនិងការកសាងព្រះពុទ្ធរូប
https://youtu.be/zWeDJMRQiWU
អនុមោទនាបុណ្យកសាងព្រះពុទ្ធរូបពីថ្មភ្នំតម្កល់ទុកនៅវត្ត #ព្រៃមេត្តាធម្មជាតិ #ភូមិពោធិ៍មាស #ឃុំត្រពាំងជោរ #ស្រុកឱរ៉ាល់ #ខេត្តកំពង់ស្ពឺ #ដើម្បីជាប្រយោជន៍ ដើម្បីជាទីគោរពបូជា ដើម្បីបានបុណ្យកុសល សុខចម្រើនដល់មនុស្សទេវតាទឹកដីព្រៃព្រឹក្សាសត្វព្រៃតរៀងទៅ ! ។
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និងសម្បត្តិ៣ប្រការ គឺ សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់ម្ចាស់បុណ្យកសាងព្រះពុទ្ធរូបមាន
១.លោក ប៉ក់ សម្បត្តិ និង ភរិយា អ្នកស្រី ហ៊ុក ច័ន្ទនោរិទ្ធី ព្រមទាំងបុត្រ Santa Ana.California.USA.ព្រះអង្គធំប្រោសសត្វ១អង្គភ្នែន១ម៉ែត្រ២តឹក ។
២.ឧបាសិកា ងួន ឈុនឡាយ ព្រមទាំងកូនចៅ ទីក្រុងប៉ារីស ប្រទេសបារាំង ព្រះអង្គទ្រង់ឈរប្រោសសត្វ១អង្គកំពស់២ម៉ែត្រ២តឹក ។
៣.អ្នកស្រី សុផារី Mrs Sophari.London.England.និងគ្រួសារព្រមទាំងបុត្រ ព្រះពុទ្ធអង្គទ្រង់សំដែងធម៌ទេសនា១អង្គ ភ្នែន១ម៉ែត្រនិងកសាងបន្ទប់ទឹក១ ។
៤.ឧបាសិកា ទួន រ៉ៃ និង ឧបាសិកា ទួន ចាន់រុំា ឧបាសក ជួប សារេត និង កូនចៅ Santa Ana.California.USA.ព្រះពុទ្ធរូបទ្រង់ឈរប្រោសសត្វសណ្ឋានព្រះអង្គចេកព្រះអង្គចម១អង្គ កំពស់២ម៉ែត្រ២តឹក ។ #ខ្មែរជួយខ្មែរ ១០សីហា២០១៩
Subscribe to:
Post Comments (Atom)
No comments:
Post a Comment