ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, August 11, 2019
បុណ្យរាប់បាត្រព្រះសង្ឃដើម្បីចម្រើនជន្មាយុក្នុងថ្ងៃខួបកំណើតឧបាសិកា អៀប ឆៃគីម
អនុមោទនា ! បុណ្យរាប់បាត្រព្រះសង្ឃ៨២អង្គនិងបុណ្យ ជីវិតមហកម្ម អាយុវឌ្ឍនកម្ម និង ទក្ខិណានុប្បទានកម្ម ចម្រើនជន្មាយុក្នុងថ្ងៃខួបកំណើត ឧបាសិកា អៀប ឆៃគីម នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប !
អ្នកផ្តើមបុណ្យ ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម ព្រមទាំងបុត្រ លោក ប្រាយ យិនឡូ Mr Brian Lo និងគ្រួសារ ។ លោក ថារី ឡូ Mr Thary Lo និងគ្រួសារ ។ លោក គីមលាង ឡូ និងគ្រួសារ Santa Ana.California.USA ។ សូមឧទ្ទិសបុណ្យកុសលដល់បុព្វការីជនមាន មាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានរំលាយខ័ន្ធទៅកាន់បរលោកខាងមុខមាន
ឧបាសក ឡូ សុងភិន ឧបាសិកា អាំង សុខ ។
ឧបាសក អៀប ជូ ឧបាសិកា តាន់ ប៊ួយហួយ ។
ប្អូនស្រី សីលវតី អៀប ឆៃអៀម និង កូនស្រី ឡូ ឈៀវវួច ដែលបានទទួលមរណៈកាលទៅកាន់បរលោកខាងមុខ សូមបានសោយសុខក្នុងសុគតិភពកុំបីខាន ! ។
សូមបុណ្យកុសលនៃអានិសង្សបុណ្យរាប់បាត្រ និង ទាន សីល ភាវនា និង សទ្ធាជ្រះថ្លា ដែល ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម បានធ្វើហើយ បានបំពេញហើយ សូមអានិសង្សបុណ្យទាំងនោះ ជួយទ្រទ្រង់ ជីវិតមហកម្ម អាយុវឌ្ឍនកម្ម នៃឧបាសិកា អៀប ឆៃគីម សូមឲ្យមានសុខភាពល្អ អាយុវែងយឿនយូរជាងរយវស្សា និងប្រកបតែពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ សូមកើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យ បានសុខចម្រើនគ្រប់ៗគ្នា កុំបីខាន តរៀងទៅ ! ។ ៩សីហា២០១៩
Subscribe to:
Post Comments (Atom)
No comments:
Post a Comment