ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, June 13, 2019
សូមចូលរួមធ្វើបុណ្យកសាងកុដិនិងសាលារៀននៅវត្តស្លែង
#ដំណើរការកសាងកុដិនិងសាលាវត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ព្រឹកថ្ងៃ១២មិថុនា២០១៩ ។
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យកសាងសមិទ្ធិផលខ្មែរជួយខ្មែរថ្ងៃនេះមាន :
១.លោក ប៉ក់ សម្បត្តិ និងភរិយា អ្នកស្រី ហ៊ុក ច័ន្ទនោរិទ្ធី Santa Ana.CA.USA.500$ តាមរយៈលោក ជួប សារេត ។
២.ឧបាសក គង់ អូន និង ឧបាសិកា ឆាយ លី Santa Ana.CA.USA.50$, សពឧបាសិកា លី ឌឿន Santa Ana.CA.USA.50$, លោកគ្រូចៅអធិការវត្តពោធិព្រឹក្សរតនារាម California.USA.100$ ។
៣.ជនរួមជាតិខ្មែរកាណាដា ទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា តាមរយៈលោក សាណាន់ និត Mr Sanann Nith ដែលបានជួជុំញាតិមិត្តឆ្ងាយជិតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងបានរៃអង្គាសថវិកាខ្មែរជួយខ្មែរ ។
សូមអំពាវនាវនិងបិណ្ឌបាត្រសទ្ធាជ្រះថ្លាញាតិញោមចូលបុណ្យកសាងតុរៀនជាបន្ទាន់ដើម្បីបើកដំណើរការសាលារៀនព្រះសង្ឃក្នុងតុ១ តម្លៃ50$ កងសាងពីឈើក្នុងតុ១អង្គុយបាន២នាក់ ។
ទំនាក់ទំនងចូលបុណ្យតាមរយៈ ព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH.Tel.012 83 83 22
https://youtu.be/0pqu5D0i0WY
https://youtu.be/UpAyu56kRQs
Subscribe to:
Post Comments (Atom)
No comments:
Post a Comment