ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, February 1, 2019
Live1.ធ្វើបុណ្យដាក់បាត្រព្រះសង្ឃនិងចែកសង្គហទានចម្រើនជន្មាយុឧបាសិកា ងួន ឈុនឡាយ នៅវត្តស្លែង
សូមអនុមោទនា #ពិធីបុណ្យរាប់បាត្រ ប្រគេនចង្ហាន់និងបច្ច័យ៤ដល់ព្រះសង្ឃ #វត្តស្លែង #វត្តថ្មី #វត្តជីក្រែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដើម្បីជាបុណ្យកុសល ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដើម្បីសេចក្តីចម្រើនជន្មាយុសង្ខារ ឧបាសិកា ងួន ឈុនឡាយ ក្នុងជន្មាយុគម្រប់៧៩ឆ្នាំក្នុងថ្ងៃទី៣ខែកុម្ភៈ២០១៩នេះ ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់ ឧបាសិកា ងួន ឈុនឡាយ ព្រមទាំងកូនចៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានសទ្ធាជ្រះថ្លាបរិចាគបច្ច័យ ៥០០ដុល្លា សម្រាប់កសាងកុដិនិងសាលារៀនវត្តស្លែង ។ ៤០០ដុល្លា សម្រាប់ធ្វើបុណ្យរាប់បាត្រព្រះសង្ឃនិងចែកទានចម្រើនជន្មាយុ ឧបាសិកា ងួន ឈុនឡាយ ។ ១០០ដុល្លា ប្រគេនបច្ច័យ៤ព្រះតេជគុណ លួន សុវ៉ាត ។ #ខ្មែរជួយខ្មែរ ១កុម្ភៈ២០១៩ LUON SOVATH,Tel.012 83 83 22
Subscribe to:
Post Comments (Atom)
No comments:
Post a Comment