ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, February 3, 2017
ម្តាយជនរងគ្រោះអំពាវនាវឲ្យដោះលែងកូនចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ
ម្តាយជនរងគ្រោះដែលកូនជាប់ពន្ធនាគារដោយអយុត្តិធម៌អំពាវនាវរកយុត្តិធម៌
========
អ្នកស្រី ឈន សុខ អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣រស់នៅភូមិ ស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កើតទុក្ខមិនសុខចិត្តដោយសារសមត្ថកិច្ចចាប់ខ្លួនកូនអ្នកស្រីបញ្ជូនទៅដាក់គុកខេត្តកំពង់ស្ពឺចាប់តាំងពីថ្ងៃ២៥ ខែមករា ឆ្នាំ២០១៧ ។ ដើមហេតុ កាលពីយប់ថ្ងៃ២៥មករា២០១៧ មានពិធីមង្គលការមួយនៅភូមិពោធិមាស ហៅត្រពាំងព្រីង ឃុំស្រុកខាងលើ យុវជនឈ្មោះ មឿន គា អាយុ២២ឆ្នាំ រួមទាំងមនុស្សម្នាជាច្រើននាក់ទៀតបានទៅចូលរួមពិធីរាំធុងបាស ហើយមានជម្លោះវ៉ៃតប់ទាត់ធាក់គ្នាក្នុងវង់រាំ ដោយមិនដឹងថា ខាងណាវ៉ៃខាងណាទេ តែស្រាប់តែប៉ូលីសទៅចាប់យុវជនខាងលើដែលកំពុងតែឈរមើលគេរាំនោះដាក់ខ្នោះដៃជាប់ហើយប៉ូលីសបានវ៉ៃយុវជនខាងលើនោះរហូតដល់សន្លប់ទៀតផង នេះបើតាមការអះអាងរបស់ម្តាយជនរងគ្រោះ ។ ក្នុងជម្លោះរាំធុងបាសខាងលើនេះ ប៉ូលីសបានចាប់មនុស្ស២នាក់ភ្លាមៗយកទៅដាក់គុករួមទាំងយុវជនម្នាក់ទៀតដែលអត់គ្រប់ទឹក ទឹក៧កន្លះ ដែលទៅឈរមើលគេរាំនោះទៅដាក់គុកផងដែរ ។ តាមការអះអាងរបស់ម្តាយជនរងគ្រោះនិងអ្នកភូមិផ្សេងទៀតថា ប៉ូលីសចាប់ខ្លួនយុវជនខាងលើនោះមិនត្រឹមត្រូវទេ ព្រោះអ្នកប្រើហឹង្សា អ្នកប្រព្រឹត្តិបទល្មើស មិនទៅចាប់ បែជាទៅចាប់អ្នកគ្មានទោសកំហុស
យកទៅដាក់គុកទទេៗ ដោយយុវជនខាងលើនោះ មិនដែលមានប្រវត្តិរូប ប្រើហឹង្សា វ៉ៃដំច្រំធាក់អ្នកណាទេ គឺយុវជនខាងលើជាមនុស្សស្លូតបូត ធ្វើស្រែចំការចិញ្ចឹមម្តាយមេម៉ាយនិងយាយចាស់ជរា ៣គ្រួសារ ។
ម្តាយជនរងគ្រោះចាត់ទុកការចាប់ខ្លួនកូនគាត់គឺមានភាពមិនប្រក្រតី ហើយអាចជាចេតនាគំនុំគុំគួនរឿងសហគមន៍ការពារដីធ្លីព្រៃឈើផងដែរ ព្រោះកន្លងមកអ្នកស្រី កូនអ្នកស្រី និងប្រជាពលរដ្ឋក្នុងភូមិស្រែច្រាបទាំងមូលតែងតែចេញមុខប្រឆាំងតវ៉ាការពារយុត្តិធម៌ដីធ្លីព្រៃឈើឲ្យគង់វង់នៅតរៀងមក ។
ទំនាក់ទំនងម្តាយជនរងគ្រោះ 096 743 8456
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment