ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, February 3, 2017
ទស្សនកិច្ចសិក្សាព្រះពុទ្ធសាសនានិងព្រៃឈើវត្តមេត្តាធម្មជាតិនិងផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ
ព្រះតេជគុណ លួន សុវ៉ាត ព្រះតេជគុណ ញ៉ ទេពមុនី និងព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស បាននិមន្តទៅទស្សនកិច្ចសិក្សាព្រៃសហគមន៍មាតាធម្មជាតិ ដែលស្ថិតនៅ ភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបាននាំយកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ជាអង្ក១តោន ចែកជូនប្រជាពលរដ្ឋដែលកំពុងក្រីក្រខ្វះខាតស្បៀងអាហារនិងប្រគេនបច្ច័យបួនមួយចំនួនដល់ព្រះតេជគុណ ព្រំ ធម្មជាតិ ជាព្រះសង្ឃសកម្មការពារព្រៃឈើសត្វព្រៃផងដែរ ។
ម្ចាស់អំណោយបុណ្យមាន អ្នកស្រី ឡៃ លីន ព្រមទាំងបុត្រ Los Angeles.California.USA.មានសទ្ធាជ្រះថ្លាជាវអង្ក១តោនជូនដល់ពលរដ្ឋខ្មែរក្រីក្រ ។ ព្រះតេជគុណ ញ៉ ទេពមុនី ព្រមទាំងពុទ្ធបរិស័ទជនរួមជាតិខ្មែរConnecticut.USA.ប្រគេនបច្ច័យបួនព្រះតេជគុណ ព្រំ ធម្មជាតិ 50$.ជូនញាតិញោមក្រីក្រ50$,ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.ប្រគេនបច្ច័យ៤ព្រះតេជគុណ ព្រំ ធម្មជាតិ 50$, ព្រះតេជគុណ លួន សុវ៉ាត ចូលរួមចំណែក 250$, ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកសុខចំរើនតៀងទៅ ! សូមអរគុណ
សេចក្តីអំពាវនាវ រៃអង្គាសថវិការជួយទិញគោយន្ត១គ្រឿងតម្លៃសរុបទាំងអស់3000.$ ដើមប្រគេនព្រះតេជគុណ ព្រំ ធម្មជាតិ ដើម្បីព្រះអង្គរួមនិងប្រជាពលរដ្ឋ រួមគ្នាការពារព្រៃសហគមន៍ វត្តមេត្តាធម្មជាតិ ចំនួនផ្ទៃដីនិងព្រៃឈើជាង១ពាន់ហិចតា ដែលកំពុងមានសត្វព្រៃរស់នៅ ភូមស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ទំនាក់ទំនង ផ្តល់ជំនួយតាមរយៈ ព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment