ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Monday, January 23, 2017
សហគមន៍កួយប្រមេរុទទួលជំនួយមនុស្សធម៌ខ្មែរជួយខ្មែរពីសប្បុរសជនខ្មែរUSA
ព្រះតេជគុណ លួន សុវ៉ាត រួមនិងព្រះសង្ឃសកម្មជនការពារសិទ្ធិមនុស្ស បាននិមន្តទៅជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ សហគមន៍កួយប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកដ្ងៃ២៣មករា២០១៧ ដែលពួកគាត់គឺជាជនជាតិដើមភាគតិចកួយ ដែលកំពុងមានទុក្ខព្រួយដោយសារបាត់បង់ដីធ្លីស្រែចំការព្រៃព្រឹក្សា ដោយសារអាជ្ញាធរ រដ្ឋាភិបាលបានប្រគល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចិនដាំដើមអំពៅ នាំឲ្យប៉ះពាល់ដីធ្លីរបស់ពួកគាត់ ដែលឲ្យប្រជាពលរដ្ឋសហគមន៍កួយប្រមេរុនាំគ្នាទៅដេកការពារដីធ្លីស្រែចំការរបស់ពួកគាត់ទាំងយប់ទាំងថ្ងៃកុំឲ្យក្រុមហ៊ុនចិនចេះតែយកអាត្រាក់ទ័រទៅឈួសកំទេចព្រៃឈើរំលោភយកដីធ្លីស្រែចំការព្រៃឈើរបស់ពួកគាត់ដែលធ្លាប់រស់នៅចិញ្ចឹមជីវិតបានដោយសារមានដីធ្លីស្រែចំការព្រៃឈើទាំងអស់នោះ គឺជអាយុជីវិតនិងឆ្នាំងបាយរបស់ពួកគាត់ ។ ក្រោយពីជួបសំណេះសំណាលសំដែងធម៌ទេសនាអំពី ច្បាប់សិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីស្រែចំការព្រៃឈើនិងបិណ្ឌបាត្រ សុំឲ្យមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរួចហើយ ព្រះអង្គបាននាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! មានជាថវិការ ថ្នាំពេទ្យ ខោអាវ មួយចំនួនចែកជូនពួកគាត់ដែលកំពុងក្រីក្រខ្វះខាតនិងរងគ្រោះព្រោះបញ្ហាសង្គមផងដែរ ។ ម្ចាស់អំណោយបុណ្យមាន ឧបាសិកា ឈុន យ៉េន ដែលដឹកនាំរៃអង្គាសបច្ច័យញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរនៅទីក្រុង Santa Ana.California.USA.440$,ឧបាសក ឡូ ប៊ុនឡេង និងឧបាសិការ អៀប ឆៃគីម ព្រមទាំងញាតិមិត្តនៅ Santa Ana.California.USA.190$ សរុប630$ ចែកជូនសហគមន៍ប្រមរុ 500$ ជូនសកម្មជនដីធ្លីដែលជាប់ពន្ធនាគារនៅសៀមរាប130$,រួមនិងថ្នាំពេទ្យ ពីរដបធំ ជាអំណោយបុណ្យព្រះតេជគុណ លួន សុវ៉ាត និងខោអាវមួយចំនួន ជាអំណោយទានព្រះតេជគុណ ញ៉ ទេពមុនី ផងដែរ ។ ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.CaliforniaUSA.មានសទ្ធាជ្រះថ្លាជាបច្ច័យផ្ទាល់ខ្លួន50$ជួយញោមស្រីព្រះអង្គ ព្រីម ហ៊ួន ដែលឈឺ.170$ប្រគេនព្រះតេជគុណ លួន សុវ៉ាត សម្រាប់បច្ច័យបួន យាន្តជំនិះនិងចង្ហាន់ ផ្សេងៗដើម្បីរួមចំណែកធ្វើការងារជួយសង្គមជាតិ ។ អាយុ វណ្ណៈ សុខៈ ពលៈ បានសុខចំរើនដល់ម្ចាស់ដើមបុណ្យតរៀងទៅ ! ។
"Non-Violence Overcome All Obstacles"
No comments:
Post a Comment