ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Saturday, January 21, 2017
បុណ្យខួប១៣ឆ្នាំវីរជនការពារសិទ្ធិកម្មករលោក ជា វិជ្ជា
ព្រឹកថ្ងៃ22មករា2017នេះគឺជាថ្ងៃខួប13ឆ្នាំនៃការបាញ់សម្លាប់វីរជនកម្មករលោក ជា វិជ្ជា ព្រះសង្ឃ ប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នានិងធ្វើពិធីគោរពវិញ្ញណក្ខន្ធបង្សុកូលឧទ្ទិសកុសលដល់លោក ជា វិជ្ជា និងទាមទារឲ្យមានយុត្តិធម៌ផងដែរនៅក្បែររូបសំណាកជិតវត្តលង្ការក្បែរវិមានឯករាជ្យក្រុងភ្នំពេញ ។
លោក ជា វិជ្ជា កើតឆ្នាំ ១៩៦៣ នៅស្រុកឆ្លូង ខេត្តក្រចេះ ។ លោកជាប់សញ្ញាប័ត្រទុតិយភូមិ ឆ្នាំ១៩៨៨ ។ លោកបញ្ចប់សញ្ញាប័ត្រ អនុបណ្ឌិតនៅប្រទេសរុស្ស៊ី ផ្នែកគីមីឈើ នៅឆ្នាំ១៩៩៥ ។ លោកចូលបំរើនយោបាយជាមួយគណៈជាតិខ្មែរ(សម រង្ស៊ី) ចុងឆ្នាំ១៩៩៥ ។ លោកជាប់ជាប្រធានសហជិពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ៣ អាណត្តិពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០៤ ។ លោកបានដឹកនាំកម្មករធ្វើមហាបាតុកម្មតំឡើងប្រាក់ខែឆ្នាំ២០០០ ។ លោកត្រូវឃាតករបាញ់សម្លាប់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤ ក្បែររបងវត្តលង្កាក្រុងភ្នំពេញក្នុងខណៈពេលដែលលោកកំពុងអានកាសែតនៅតូបលក់កាសែត ។
https://youtu.be/VVQ9kQ-sfPs
"Non-Violence Overcome All Obstacles"
No comments:
Post a Comment