ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, January 15, 2017
ផ្តល់ជំនួយជួយសង្គ្រោះដល់លោក គុជ វេង សកម្មជនដីធ្លីព្រៃឈើនិងសិទ្ធិមនុស្ស
ព្រះតេជគុណ លួន សុវ៉ាត និង ព្រះតេជគុណ ញ៉ ទេពមុនី រួមនិងសកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្ស បាននិមន្តទៅសួរសុខទុក្ខនិងជូនពរជ័យឲ្យមានយុត្តិធម៌ មានសិទ្ធិសេរីរួចផុតពីការចោទប្រកាន់របស់តុលាការដល់លោក គុជ វេង ដែលជាពលរដ្ឋសកម្មការពារយុត្តិធម៌សង្គមជាតិនិងប្រជាពលរដ្ឋសហគមន៍ ភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បានផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ដែលមានម្ចាស់ដើមបុណ្យគឺ អ្នកស្រី ឈុន អេង និងក្រុមគ្រួសារ.100$.Lake Wood.California.USA,អ្នកស្រី សួន សុភាព និងគ្រួសារ ១០ម៉ឺនរៀល.Seattle.Washington State.USA.ព្រះតេជគុណ ញ៉ ទេពមុនី ១០ម៉ឺនរៀល ។ អាយុ វណ្ណៈ សុខៈ ពលៈ ចូរកើតមានដល់លោកអ្នកម្ចាស់បុណ្យសុខចំរើនតរៀងទៅ ! សូមអរគុណ ។ ១៥មករា២០១៧
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment