ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, January 15, 2017
ផ្តល់ជំនួយជួយសង្គ្រោះដល់លោក ឌិន ពុទ្ធី ដែលមានសិទ្ធិសេរីចេញពីពន្ធនាគារនិងអ្នកថតវីដេអូ
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ប្រគល់ជូនលោក ឌិន ពុទ្ធី ដែលត្រូវបានតុលាការដោះលែងឲ្យចេញពីពន្ឋនាគារថ្ងៃ១៤មករា២០១៧ ។ ម្ចាស់អំណោយទានមាន អ្នកស្រី សួន សុភាព 100$.Seattle.Washington State.USA , អ្នកស្រី ឈុន អេង 100$.Lake Wood.California.USA បែងចែក50$ ជូនលោក ហ៊ីន សេងអឿន ដែលជាអ្នកថតវីដេអូសកម្មភាពឡានមិនបានបើកបុកលោក ប៉ូលីសរងអន្តោប្រវេសន៍ព្រំដែនប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ កាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅ ។ អាយុ វណ្ណៈ សុខៈ សុខចំរើនដល់ម្ចាស់ដើមបុណ្យខ្មែរជួយខ្មែរ គ្រប់ៗគ្នា ។ សូមអំពាវនាវសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសចូលរួមផ្តល់ជំនួយដើម្បីជួយទិញCamera&Smart Phone.ជារង្វាន់លើកទឹកចិត្ត See it.Film it.Share it.Change it. កាមេរ៉ាយុត្តិធម៌ ជូនលោក ហ៊ីន សេងអឿន ផង ! ។ ទំនាក់ទំនងព្រះតេជគុណ លួន សុវ៉ាត ដើម្បីជួយ Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment