ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Sunday, January 29, 2017
ព្រះភិក្ខុ លួន សុវ៉ាត និមន្តទៅសួរសុខទុក្ខគ្រួសារអ្នកជាប់គុកដោយអយុត្តិធម៌រឿងដីធ្លី
ព្រះតេជគុណ លួន សុវ៉ាត រសៀលថ្ងៃ២៩មករា២០១៧បាននិមន្តទៅសួរសុខទុក្ខក្រុមគ្រួសារ អ្នកស្រី កី ផ្លិប ជាស្ត្រីសកម្មជនការពារសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីនៅភូមិ សណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលជាប់ពន្ធនាគារដោយអយុត្តិធម៌រឿងដីធ្លី ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ កន្លងមក ដោយតុលាការចោទប្រកាន់ពីបទ កាប់បំផ្លាញព្រៃឈើខុសច្បាប់ និងកាត់ទោសឲ្យជាប់ពន្ធនាគារនៅខេត្តសៀមរាបរយៈពេល២ឆ្នាំ រហូតមកដល់ពេលនេះមិនទាន់មានយុត្តិធម៌ មានសិទ្ធិសេរីភាពចេញពីពន្ធនាគារនៅឡើយទេ ។ អ្នកស្រី កី ផ្លិប អាយុ៤៨ឆ្នាំ មានកូន២នាក់ មានម្តាយចាស់ជរា និងមានជីវភាពក្រីក្រលំបាកវេទនាហើយថែមទាំងជាប់ពន្ធនាគារដោយសារតែការពារដីធ្លីស្រែចំការរបស់ខ្លួន កុំឲ្យក្រុមហ៊ុននាយទុនអ្នកមានលុយមានអំណាចរំលោភយក ។
"Non-Violence Overcome All Obstacles"
No comments:
Post a Comment