ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Saturday, January 28, 2017
ពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់អ្នកថតពត៌មានយុត្តិធម៌សង្គម
ពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់អ្នកថតពត៌មានយុត្តិធម៌សង្គម
https://youtu.be/c2Nr6SgL6kk
👍🌷🌻🌺🌹🌼🌸🥀💐✋🏼
ព្រះតេជគុណ លួន សុវ៉ាត ក្នុងនាមជាសកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្ស បាននាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ជាទូរស័ព្ទទំនើប Camera&Smartphone ចំនួន៥គ្រឿង ទៅប្រគល់ជូន លោក ហ៊ិន សេងអឿន ទទួលបាន iPhones 7Plus 128.GB ១គ្រឿង,លោក ឌិន ពុទ្ធី,លោក ឌិន ធារិទ្ធិ,លោក ញ៉ែត នាង,លោក អ៊ុន ជីវ័ន,ទទួលបានSmartphones ម្នាក់១គ្រឿងៗ នាព្រឹកថ្ងៃ២៩មករា២០១៧ នៅភូមិ សាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អំណោយទានទាំងអស់នេះកើតឡើងដោយព្រះតេជគុណ លួន សុវ៉ាត បានបង្កើតកម្មវិធីទេសនាផ្សព្វផ្សាយនិងរៃអង្គាសថវិការដើម្បីទិញកាមេរ៉ាឆ្លាតវៃពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសតាមរយៈបណ្តាញFacebook ( ចាប់ពីថ្ងៃ១៧មករា២០១៧រហូតដល់ថ្ងៃ២៩មករា២០១៧ ) នេះនិងបិទបញ្ចប់កម្មវិធីរៃអង្គាសហើយបានធ្វើពិធីផ្តល់រង្វាន់លើកទឹកចិត្ត ដែលទទួលបានជាថវិការសរុប៩៥៥ដុល្លាអាមេរីក ពីសប្បុរសជននៅអាមេរីកមាន ឧបាសិកា ឈុន អេង នៅ Lake Wood.California.USA.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម,Santa Ana.CA.USA.អ្នកស្រី Sokunthy Om.Long Bech.CA.USA.លោក ឈឹម ឆន អ្នកស្រី ស៊ីនួន ឈឹម និងញាតិមិត្តProvidence.RI.USA.អ្នកស្រី ណៃ សេងគ្រី ហៅ ស សុផល Pennsylvania.USA.ព្រះតេជគុណ ញ៉ ទេពមុនី Connecticut.USA,ជាដើមបានចូលបច្ច័យនិងបានទទួលទូរស័ព្ទiPhones 7Plus ១គ្រឿងពីបងស្រីម្នាក់នៅទីក្រុង Melbourne.ប្រទេសអូស្ត្រាលីសុំមិនបញ្ចេញឈ្មោះបានផ្ញើរមក ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃ២២ធ្នូ២០១៦កន្លងទៅ មានហេតុការណ៍ជម្លោះហឹង្សាដោយពាក្យសំដីមួយបានកើតឡើងនៅក្បែរស្ពានមិត្តភាពកម្ពុជាថៃ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កើតហេតុដោយសារលោក ប៉ូលីស ជួប ដួលសន្លប់មុខឡានគេ គឺលោក ឈាន ពិសិដ្ឋ នាយប៉ូលីសរងអន្តោប្រវេសន៍ប៉ោយប៉ែត បានទៅបង្កើតហេតុដ៏គួរឲ្យស្អប់ខ្ពើមពីមហាជនដែលរិះគន់កក្រើកមេឃរញ្ជួយដីក្នុងពិភពគុណហ៊្វេសប៊ុកដែលនាំឲ្យតុលាការសមត្ថកិច្ចចោទនិងចាប់លោក ឌិន ពុទ្ធី ហៅ ម៉ង់ ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាយកទៅដាក់គុកដោយអយុត្តិធម៌ចាប់ពីថ្ងៃ២២ធ្នូ២០១៦រហូតដល់ថ្ងៃ១៤មករា២០១៧ទើបតុលាការសាលាឧទ្ធរណ៍សម្រេចចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ននោះក៏ព្រោះតែមានការសាមគ្គីគ្នាពីគ្រប់ទិសទីជួយទាមទារការពារយុត្តិធម៌លោក ឌិន ពុទ្ធី ពិសេសគឺភ័ស្តុតាងវីដេអូកាមេរ៉ាដែលថតបានដោយលោក ហ៊ិន សេងអឿន បង្ហាញាថា ឡានលោក ឌិន ពុទ្ធី មិនបានវិលកង់ទៅមុខ មិនបានបើកបុកលោកប៉ូលីសរូបនោះទេ គឺលោកប៉ូលីសរូបនោះឈរកាក់ឡានលោក ឌិន ពុទ្ធី និងយកជើងទាត់ឡានឲ្យចុះពីឡាន ក្នុងខណៈពេលដែលលោក ឌិន ពុទ្ធី ទៅជួយការពារយុត្តិធម៌អ្នករត់ម៉ូតូឌុបម្នាក់ដែលប៉ូលីសចាប់ម៉ូតូទុកដោយចោទថា បានចតម៉ូតូរញ៉េរញ៉ៃ ខូចសណ្តាប់ធ្នាប់ផ្លូវថ្នល់ផ្លូវមនុស្សដើរជាដើម ។
គោលបំណងនៃការផ្តល់រង្វាន់លើកទឹកចិត្តនេះគឺ :
-ដើម្បីលើកទឹកចិត្តដល់អ្នកថតពត៌មានជាភ័ស្តុតាងពិត ដែលនាំឲ្យមានយុត្តិធម៌ពិតក្នុងសង្គម ។
-ដើម្បីលើកកំពស់ផ្សព្វផ្សាយឲ្យយុវជន ប្រជាពលរដ្ឋខ្មែរ ចេះប្រើប្រាស់ទូរស័ព្ទទំនើប Camera Smartphone និងFacebook ជាដើម ជាពត៌មានសហគមន៍ ពត៌មានប្រជាពលរដ្ឋដើម្បីជាការតស៊ូមតិ សំដែងមតិឃើញភា្លម ថតភ្លែត ផ្សព្វផ្សាយលឿនរហ័ស See it,Film it,Save it,Share it,Change it,និងប្រើប្រាស់សិទ្ធិសេរីភាពសារពត៌មានមហាជនដើម្បី បញ្ឈប់អំពើហឹង្សា អំពើអយុត្តិធម៌និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ។
-ដើម្បីសាមគ្គីធម៌ ឲ្យខ្មែរចេះជួយខ្មែរ ! ចេះធ្វើបុណ្យធ្វើទានយុត្តិធម៌ជួយសង្គ្រោះមនុស្ស ពិសេសគឺឲ្យព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមធ្វើការងារសង្គមជាតិ ដោយយកធម៌ព្រះពុទ្ធសាសនាបូកជាមួយនិងច្បាប់សិទ្ធិមនុស្ស ដើម្បីសេចក្តីសុខសន្តិភាព សិទ្ធិសេរីភាព សេចក្តីសុខចំរើនដោយបុណ្យកុសលនិងជាប្រយោជន៍ដល់យុត្តិធម៌ក្នុងសង្គមជាតិសាសនាជាដើម ។ សូមអរគុណ ! សូមបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ !
"Non-Violence Overcome All Obstacles"
No comments:
Post a Comment