Pages

Saturday, December 24, 2016

ចែកអំណោយទានខ្មែរជួយខ្មែរដល់គ្រួសារក្រីក្រមុខរបរដើររើសអេតចាយលក់

ចែកអំណោយទានពលរដ្ឋខ្មែរអាមេរីកាំងជួយខ្មែរ សង្គ្រោះខ្មែរក្រីក្រនៅកម្ពុជា ! ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ព្រះតេជគុណ លួន សុវ៉ាត បាននាំយកអំណោយទាន ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិការ អៀប ឆៃគីម ព្រមទាំងកូនចៅរស់នៅទីក្រុង Santa Ana រដ្ឋ California សហរដ្ឋអាមេរីក United State ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសម្បែង គ្មានការងារល្អធ្វើ ដែលបច្ចុប្បន្នប្រកបមុខរបរដើររើសអេតចាយតាមផ្លូវទាំងយប់ទាំងថ្ងៃលក់ដើម្បីចិញ្ចឹមជីវិតកុមារកំព្រា ស្ត្រីមេម៉ាយ មានផ្ទុកមេរោគអេដស៍និងជនចាស់ជរា ដែលស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានជាអង្កនាងមិញចំនួន១បេស្មើរនិង៥០គីឡូក្រាម ។ គួរបញ្ជាក់ថា ស្ត្រីដើររើសអេតចាយម្នាក់បានស្លាប់ចោលកូន៤នាក់កាលពីថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌធំឆ្នាំ២០១៦កន្លងទៅនេះ ដោយសារឡានបើកបុកពេលយប់ខណៈគាត់កំពុងដើររើសអេតចាយវេលាម៉ោង២យប់ដែលធ្វើឲ្យម្តាយស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកកូនស្រីអាយុ១០ឆ្នាំដែលត្រូវឡានបុកជាមួយម្តាយបានរងរបួសធ្ងន់បែកមុខបាក់ធ្មេញរហូតមកដល់ឥឡូវនេះ ។ អាយុ វណ្ណៈ សុខៈ ពលៈ សូមកើតមានដល់ ឧបាសក ឡូ ប៊ុនឡេង ឧបាសិការ អៀប ឆៃគីម និងកូនចៅម្ចាស់ដើមទានប្រធានដើមបុណ្យក្នុងថ្ងៃខួបកំណើតគំរប់ជន្មាយុ៨៤ឆ្នាំ៧មករា២០១៦ខាងមុខនេះតរៀងទៅ ! ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment