ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, December 24, 2016
ចែកអំណោយទានខ្មែរជួយខ្មែរដល់គ្រួសារក្រីក្រមុខរបរដើររើសអេតចាយលក់
ចែកអំណោយទានពលរដ្ឋខ្មែរអាមេរីកាំងជួយខ្មែរ សង្គ្រោះខ្មែរក្រីក្រនៅកម្ពុជា !
ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ព្រះតេជគុណ លួន សុវ៉ាត បាននាំយកអំណោយទាន ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិការ អៀប ឆៃគីម ព្រមទាំងកូនចៅរស់នៅទីក្រុង Santa Ana រដ្ឋ California សហរដ្ឋអាមេរីក United State ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសម្បែង គ្មានការងារល្អធ្វើ ដែលបច្ចុប្បន្នប្រកបមុខរបរដើររើសអេតចាយតាមផ្លូវទាំងយប់ទាំងថ្ងៃលក់ដើម្បីចិញ្ចឹមជីវិតកុមារកំព្រា ស្ត្រីមេម៉ាយ មានផ្ទុកមេរោគអេដស៍និងជនចាស់ជរា ដែលស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានជាអង្កនាងមិញចំនួន១បេស្មើរនិង៥០គីឡូក្រាម ។ គួរបញ្ជាក់ថា ស្ត្រីដើររើសអេតចាយម្នាក់បានស្លាប់ចោលកូន៤នាក់កាលពីថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌធំឆ្នាំ២០១៦កន្លងទៅនេះ ដោយសារឡានបើកបុកពេលយប់ខណៈគាត់កំពុងដើររើសអេតចាយវេលាម៉ោង២យប់ដែលធ្វើឲ្យម្តាយស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកកូនស្រីអាយុ១០ឆ្នាំដែលត្រូវឡានបុកជាមួយម្តាយបានរងរបួសធ្ងន់បែកមុខបាក់ធ្មេញរហូតមកដល់ឥឡូវនេះ ។ អាយុ វណ្ណៈ សុខៈ ពលៈ សូមកើតមានដល់ ឧបាសក ឡូ ប៊ុនឡេង ឧបាសិការ អៀប ឆៃគីម និងកូនចៅម្ចាស់ដើមទានប្រធានដើមបុណ្យក្នុងថ្ងៃខួបកំណើតគំរប់ជន្មាយុ៨៤ឆ្នាំ៧មករា២០១៦ខាងមុខនេះតរៀងទៅ ! ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment