ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, May 3, 2017
ទិដ្ឋភាពនៃការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ A Cambodian Spring នៅឯមហោស្រពភាពយន្តអន្តរជាតិ
ដំណើរការនៃការចាក់បញ្ចាំងខ្សែភាពយន្តឯកសារដែលមានចំណងជើងថា A Cambodian Spring នៅក្នុងពិធីមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុង Toronto.Canada គឺមានទស្សនិកជនជាពលរដ្ឋខ្មែរកាណាដានិងជនជាតិបរទេសទៅទស្សនាយ៉ាងច្រើនកុះករនៅសាលមហោស្រព នាយបើថ្ងៃទី៣ខែឧសភាឆ្នាំ២០១៧ ដោយបានកោតសរសើរ គាំទ្រពីទស្សនិកជនយ៉ាងមហោឡារិក ដោយបានមើលឃើញអំពីរឿងរ៉ាវ ជម្លោះដីធ្លី ការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋាន ជម្លោះនយោបាយ និងបញ្ហាសង្គមជាច្រើនដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាពិតៗ ដូចជា ការតស៊ូមតិដោយអហឹង្សានិងសន្តិភាពរបស់ព្រះសង្ឃ សកម្មជនដីធ្លី សហគមន៍ និងការតស៊ូដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជាតាមរយៈការបោះឆ្នោត ឲ្យមានសុខសន្តិភាព សិទ្ធិសេរីភាព របបប្រជាធិបតេយ្យសេរីនិងយុត្តិធម៌សង្គមពិតប្រាកដនៅកម្ពុជា ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment