ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, May 1, 2017
ប្រគេននិងជូនដំណឹងពិធីបុណ្យលាចាកសិក្ខាបទ ( សិក ) ពីសង្ឃទៅជាគ្រហស្ថធម្មតាវិញ
ប្រគេននិងជូនដំណឹងពិធីបុណ្យលាចាកសិក្ខាបទ ( សិក )
**************
ព្រះភិក្ខុ ថាច់ ជួនតារា សាងព្រះភ្នួសបួសជាសាមណេរនិងភិក្ខុជាង១០ព្រះវស្សាដើម្បីជួយទ្រទ្រង់សង្គមជាតិសាសនានិងសាសនាការសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌នៅលើទឹកខ្មែរកម្ពុជាក្រោមនិងខ្មែរកណ្តាល បច្ចុប្បន្នគង់នៅវត្តខ្មែរកម្ពុជាក្រោមហាមីតុនប្រទេសកាណាដាជាង៦ឆ្នាំ សូមប្រគេនដំណឹងនិងចំរើនពរញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរចំណុះជើងវត្តខ្មែរក្រោមហាមិលតុននិងជនរួមជាតិខ្មែរជិតឆ្ងាយឲ្យបានជ្រាបថា ព្រះភិក្ខុ ថាច់ ជួនតារា និងលាចាកសិក្ខាបទ សិកទៅជាគ្រហស្ថធម្មតាវិញនៅថ្ងៃច័ន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹកនៅវត្តខ្មែរកម្ពុជាក្រោមខាងមុខនេះ ។ អាស្រ័យហេតុដូចបានប្រគេនដំណឹងនិងចំរើនពរញាតិញោមពុទ្ធបរិស័ទដូចខាងលើនេះ សូមព្រះករុណាព្រះសង្ឃគ្រប់ព្រះអង្គនិងញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងអស់គ្នាជ្រាបជាដំណឹងដឹងជាពត៌មាននិងអនុមោទនាសទ្ធាជ្រះថ្លាពិធីបុណ្យលាចាកសិក្ខាបទខាងលើដោយសេចក្តីជ្រះថ្លាក្នុងបុណ្យកុសលទានសីលភាវនានិងសុខចំរើនទាំងអស់គ្នា ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment