ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, February 8, 2017
ធ្វើបុណ្យទិញគោយន្តយុត្តិធម៌ការពារទឹកដីព្រៃឈើ វត្តមេត្តាធម្មជាតិ
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានដើមបុណ្យដែលបានចូលបច្ច័យសម្រាប់ទិញគោយន្តការពារយុត្តិធម៌ទឹកដីព្រៃឈើសត្វព្រៃថ្ងៃនេះ ៨កុម្ភៈ២០១៧ មាន ឧបាសិកានៅសហរដ្ឋអាមេរីករស់នៅក្បែររដ្ឋកាលីហ្វ័នីញ៉ាសុំមិនបញ្ចេញឈ្មោះ ចូលបុណ្យទិញគោយន្ត ៣០០.$.ប្រគេនបច្ច័យបួន ២០០.$ ។ អ្នកស្រី ឡៃ លីន និងគ្រួសារ រស់នៅទីក្រុង Los Angeles.California.USA.100.$ ផ្ញើរមកតាមរយៈឧបាសិកា អៀប ឆៃគីម ។ ឧបាសិកា តាំង សាផន ព្រមទាំងកូន និងចៅ ចូលបុណ្យទិញគោយន្ត ៤៥.$ ប្រគេនបច្ច័យបួន២៥$ សរុប ៧០$ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ក្រុងភ្នំពេញ ។
ព្រះតេជគុណ លួន សុវ៉ាត សូមអំពាវនាវរៃអង្គាសបច្ច័យដើម្បីទិញគោយន្ត១គ្រឿងប្រើប្រាស់ជាប្រយោជន៍ ជាតិសាសនា ការពារទឹកដីព្រៃព្រឹក្សា នៅវត្តមេត្តាធម្មជាតិ សហគមន៍ព្រៃឈើមាតាធម្មជាតិ ស្ថិតនៅភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីជាង១ពាន់ហិចតាដែលមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅមាន ក្ងោក ស្វា ទន្សាយ ពស់ ជាដើម ដែលនៅសេសសល់តិចតួចកំពុងរស់នៅទីនោះ ហើយដង្ហោយហៅឲ្យមនុស្សលោកគ្រប់គ្នាជួយការពារសិទ្ធិសេរីភាព សន្តិភាព យុត្តិធម៌សត្វព្រៃឲ្យបានរស់សុខចំរើនតរៀងទៅផង ។
បូកសរុបបច្ច័យរៃអង្គាសចាប់ពីថ្ងៃ២កុម្ភៈ២០១៧មកដល់ថ្ងៃ៨កុម្ភៈ២០១៧នេះទទួលបាន 1590.$ នៅខ្វះ 1410.$ ទៀតទើបគ្រប់ចំនួន3000$ តាមការគ្រោងទុកនិងចាត់ចែងទិញគោយន្ត១គ្រឿងវេរប្រគេន ព្រះសង្ឃនៅវត្តមេត្តាធម្មជាតិ ជាកិច្ចបង្ហើយបុណ្យ ។ អាស្រ័យហេតុនេះ សូមព្រះសង្ឃ ញាតិញោម ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស រួមសាមគ្គីគ្នា មានសទ្ធាជ្រះថ្លា ទោះតិចក្តីច្រើនក្តី សូមចូលបច្ច័យ ថវិការ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។ សូមទំនាក់ទំនងផ្តល់ជំនួយនិងធ្វើបុណ្យខ្មែរជួយខ្មែរតាមរយៈព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22 , Facebook Page.Sovath Loun , អ្នកនៅក្រៅប្រទេសផ្ញើរតាម Bank Western Union.Money Gram. សូមផ្ញើរមកឈ្មោះអាត្មាភាព លួន សុវ៉ាត SOVATH LOUN ,
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment