ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Wednesday, February 8, 2017
លោក អំ សំអាត និង ច័ន្ទ ពុទ្ធិស័ក្តិ ចូលបំភ្លឺនៅតុលាការសាលាដំបូងក្រុងភ្នំពេញ
លោក ច័ន្ទ ពុទ្ធិស័ក្តិ សកម្មជនដីធ្លីសហគមន៍បឹងកក់ និងលោក អំ សំអាត មន្ត្រីឃ្លាំមើលការពារសិទ្ធិមនុស្សអង្គការលីកាដូ រសៀលម៉ោង២ថ្ងៃ៨ខែកុម្ភៈឆ្នាំ២០១៧នេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលឆ្លើយបំភ្លឺទាក់ទងទៅនិងបណ្តឹងកងសន្តិសុខខ័ណ្ឌដូនពេញ ឈ្មោះ តែត ចន្ធូ និង សំ សុធារ៉ា បានប្តឹងចោទថា បានប្រើអំពើហឹង្សាដោយចេតនា កាលពីថ្ងៃប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក កាលពីថ្ងៃ១០តុលា២០១៦ នៅមុខវត្តឧណ្ណាលោមមាត់ទន្លេ ក្រុងភ្នំពេញ ។ តាមភ័ស្តុតាងជាក់ស្តែងគឺអ្នកដែលប្រើហឹង្សាវាយដំច្រំធាក់ បង្ករបួសស្នាម លើលោក អំ សំអាត លោក ច័ន្ទ ពុទ្ធិស័ក្តិ និងប្រជាពលរដ្ឋនៅថ្ងៃនោះ គឺជាក្រុមសន្តិសុខខ័ណ្ឌដូនពេញនោះឯង ។ អ្នកប្រើហឹង្សាបែជាតុលាការមិនចោទប្រកាន់ បែជាមកចោទអ្នករងគ្រោះរងរបួសកាយផង បែកបាក់បាត់បង់ទូរស័ព្ទផង បែជាមកជាប់ចំណងបណ្តឹងនៅតុលាការថែមទៀត ។
"Non-Violence Overcome All Obstacles"
No comments:
Post a Comment