ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Monday, February 6, 2017
ថ្លែងអំណរគុណនិងរៃអង្គាសបច្ច័យធ្វើបុណ្យទិញគោយន្តយុត្តិធម៌ការពារទឹកដីព្រៃឈើវត្តមេត្តាធម្មជាតិ
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ ម្ចាស់ដើមទានប្រធានដើមបុណ្យ ខ្មែរជួយខ្មែរ ! អាយុ វណ្ណៈ សុខៈ ពលៈ ចំរើនកើតមានដល់លោកអ្នកតរៀងទៅ ដែលមានសទ្ធាជ្រះថ្លាបានចូលបច្ច័យតាមរយៈព្រះតេជគុណ លួន សុវ៉ាត ដើម្បីទិញគោយន្ត១គ្រឿងប្រើប្រាស់ជាប្រយោជន៍ ជាតិសាសនា ការពារទឹកដីព្រៃព្រឹក្សា វត្តមេត្តាធម្មជាតិ ភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើផ្ទៃដីជាង១ពាន់ហិចតាដែលមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅមាន បក្សាបក្សី ក្ងោក ស្វា ទន្សាយ ពស់ ជាដើម ដែលនៅសេសសល់តិចតួចរស់នៅទីនោះ ដង្ហោយហៅឲ្យមនុស្សលោកគ្រប់គ្នាជួយការពារសិទ្ធិសេរីភាព សន្តិភាព យុត្តិធម៌សត្វព្រៃឲ្យបានរស់សុខចំរើនតរៀងទៅផង ។ ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.200$, ។
ឧបាសិកា ឆេង ស៊ីមពៅ Sim Poeu Chheng.Lowell.Massachusetts.USA.200$,អ្នកស្រី ឆេង លីមពៅ ផ្សាដេប៉ូ២.ភ្នំពេញ.20$, ។
ឧបាសិកា សេង ស៊ីលាប ហៅ អ៊ុក ណៃ Nay OK ព្រមទាំងកូនចៅ
Mrs Channa Houth
Mrs Channoun Chhemhouth
Mrs Channath Houth
Mr Channath brother
Mr Dannie Houth រស់នៅទីក្រុង Lowell.Massachusetts.USA មានសទ្ធាជ្រះថ្លា ចូលទិញគោយន្ត 200$,ប្រគេនបច្ច័យបួនព្រះតេជគុណ លួន សុវ៉ាត 200$,ធ្វើបុណ្យទានមនុស្សធម៌ដល់អ្នកក្រីក្ររងគ្រោះ 100$, ។
ឧបាសិកា ឃុយ វួចហេង ព្រមទាំងកូនចៅនិងក្មួយ នៅផ្លូវសូឡា ស្ទឹងមានជ័យភ្នំពេញ មានសទ្ធាប្រគេនសម្ភារៈមួយចំនួននិងចូលបច្ច័យទិញ
គោយន្ត25$,បច្ច័យបួន20$,ជួយស្ត្រីជាប់ពន្ធនាគារដោយអយុត្តិធម៌នៅសៀមរាប អ្នកស្រី កី ផ្លិប 10$, ។
បូកសរុបបច្ច័យរៃអង្គាសចាប់ពីថ្ងៃ២កុម្ភៈ២០១៧មកដល់ថ្ងៃ៦កុម្ភៈ២០១៧នេះទទួលបាន 1145.$ នៅខ្វះ 1855.$ ទៀតទើបគ្រប់ចំនួន3000$ តាមការគ្រោងទុកនិងចាត់ចែងទិញគោយន្ត១គ្រឿងវេរប្រគេន ព្រះសង្ឃវត្តមេត្តាធម្មជាតិ ជាកិច្ចបង្ហើយបុណ្យ ។ អាស្រ័យហេតុនេះ សូមព្រះសង្ឃ ញាតិញោម ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស រួមសាមគ្គីគ្នា មានសទ្ធាជ្រះថ្លា ទោះតិចក្តីច្រើនក្តី សូមចូលបច្ច័យ ថវិការ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។ សូមទំនាក់ទំនងផ្តល់ជំនួយនិងធ្វើបុណ្យខ្មែរជួយខ្មែរតាមរយៈព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22 , Facebook Page.Sovath Loun , អ្នកនៅក្រៅប្រទេសផ្ញើរតាម Bank Western Union.Money Gram. សូមផ្ញើរមកឈ្មោះអាត្មាភាព លួន សុវ៉ាត SOVATH LOUN ,
"Non-Violence Overcome All Obstacles"
No comments:
Post a Comment