ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Tuesday, January 24, 2017
រៃអង្គាសថវិការផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកថតបានពត៌មានយុត្តិធម៌
សេចក្តីអំពាវនាវរៃអង្គាសថវិការ ទិញ Camera&Smart Phone ផ្តល់ជារង្វាន់លើកទឹកចិត្តដល់លោក សេងអឿន ដែលថតបានសកម្មភាពវីដេអូ ភ័ស្តុតាងពិតនាំឲ្យមានយុត្តិធម៌ពិត ដែលហេតុការណ៍ពិតគឺលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ពិតជាមិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ូលីសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែតកើតហេតុកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅនោះទេ ។ ដោយសារបានភ័ស្តុតាង សាក្សីពិតដូច្នេះហើយ ទើបមហាជនរិះគន់ការចាប់ខ្លួនលោក ឌិន ពុទ្ធី ដាក់ពន្ធនាគារនិងតុលាការចោទប្រកាន់ថាជា អំពើអយុត្តិធម៌ ក្រោយពីមានការរិះគន់កាន់តែធ្ងន់ទៅៗក្នុងបណ្តាញFacebook លើប្រព័ន្ធច្បាប់តុលាការនិងអាជ្ញាធរ ទើបសាលាឧទ្ធរណ៍ក្រុងភ្នំពេញកាត់ក្តីឲ្យលោក ឌិន ពុទ្ធី មានសិទ្ធិសេរីភាព មានយុត្តិធម៌ចេញពីពន្ធនាគារជាបណ្តោះអាសន្នកាលពីថ្ងៃ១៥មករា២០១៧កន្លងមក ។ អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមចំណែកបែងចែកថវិការរួមសហការណ៍គ្នា ដើម្បីទិញCamera &Smart Phone ផ្តល់ជារង្វាន់លើកទឹកចិត្តជូនលោក សេងអឿន តាមរយៈអាត្មាភាព លួន សុវ៉ាត ទំនាក់ទំនងលេខ 012 83 83 22 ។
ឧបាសិកា ឈុន អេង 400$.Lake Wood.California.USA,អ្នកស្រី អ៊ុំ សុគន្ធី Sokunthy Om.Long Beach.California.USA.ចូលបុណ្យទិញកាមេរ៉ា150$,ប្រគេនបច្ច័យបួន150$,អ្នកស្រី ណៃ សេងគ្រី ហៅ ស សុផល Pennsylvania.USA.ចូលបុណ្យទិញកាមេរ៉ា50$,ប្រគេនបច្ច័យបួន50$,អ្នកផ្ញើរមកតាមរយៈលោក សេងអឿន 100$ ។ សូមអរគុណ សប្បុរសជនខ្មែរជួយខ្មែរ ! សូមបានសុខចំរើនតរៀងទៅ ! ២៤មករា២០១៧
"Non-Violence Overcome All Obstacles"
No comments:
Post a Comment