ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Sunday, January 15, 2017
ព្រះតេជគុណ ញ៉ ទេពមុនី នាំយកអំណោយបុណ្យខ្មែរសង្គ្រោះខ្មែរ ប្រគេនព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស
អាត្មាភាពភិក្ខុ : មហាញ៉ ទេពមុនី មុនិន្ទត្ថរោ សូមចម្រើនពរសម្តែងថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសទ្ឋាជ្រះថ្លារបស់ញាតិញោមពុទ្ឋបរិស័ទ នៅរដ្ឋខុននិចធីខិត ទីក្រុងដែនបូរី សហរដ្ឋអាមេរិក ដែលបានផ្ញើបច្ច័យបួនមកប្រគេន ខ្ញុំព្រះករុណាអាត្មាភាព និងព្រះតេជគុណ លួន សាវ៉ាត ដូចមានរាយនាមខាងក្រោមនេះគឺ :
១-ឧបាសិកា ប៊ិត ថងខាំ ចំនួន១០០ដុល្លារ
២-ឧបាសិកា ផាន់ សារីម ចំនួន១៥០ដុល្លារ
៣-ឧបាសិកា ប្រាក់ អុន ចំនួន១៥០ដុល្លារ
៤-ឧបាសិកា លី លាភ ចំនួន៥០ដុល្លារ
៥-ឧបាសិកា ប៉ូ ណន ចំនួន៥០ដុល្លារ
៦-ឧបាសិកា រ៉យ ពិនកាធុក ចំនួន៥០ដុល្លារ
៧-ឧបាសិកា ពៅ យឺន ចំនួន៣០ដុល្លារ
៨-ឧបាសិកា កែវ ហេ ចំនួន២០ដុល្លារ
៩-អ្នកស្រី គុយ សុខគីម ចំនួន១០ដុល្លារ
អាត្មាភាពភិក្ខុ : មហាញ៉ ទេពមុនី សូមប្រសិទ្ឋិពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងជូនពុទ្ឋពរទាំងបួនប្រការគឺ : អាយុ វណ្ណ សុខ ពល ព្រមទាំងសម្បត្តិ៣ប្រការគឺ : សម្បត្តិមនុស្ស, សម្បត្តិទេវតា, សម្បត្តិអស្ចារ្យ ពោលគឺព្រះនិពា្វន សូមចូរចម្រុងចម្រើន កើនកើតមានដល់ញាតិញោមពុទ្ឋបរិស័ទ តាមសេចក្តីប្រាថ្នារៀងៗខ្លួន និងសូមអោយបានសម្រេចគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។ សុខោ បុញ្ញស្ស ឧច្ចយោ ! អ្នកសន្សំបុណ្យ រមែងនាំមកនៅសេចក្តីសុខ !!! 💐🌹🙏 សូមអនុមោទនា !!!៕
"Non-Violence Overcome All Obstacles"
No comments:
Post a Comment