ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Friday, December 16, 2016
កុមារីកុមារាលើភ្នំសន្ទុកស៊ីនំជ័រកៅស៊ូយួន
ព្រះតេជគុណ លួន សុវ៉ាត រួមនិងសកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្សបាននិមន្តឡើងទៅមើលទេសភាពដើមឈើ ព្រៃឈើ លើភ្នំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ និងដើម្បីទេសនាអប់រំសហគមន៍ឲ្យយល់ដឹងពីទិវាសិទ្ធិមនុស្ស១០ធ្នូផងដែរកាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៦ ។
អ្វីដែលយើងជួបប្រទះនិងភ្ញាក់ផ្អើលបំផុតនៅលើភ្នំសន្ទុក គឺកុមារី កុមារា ដែលខ្លះបានចូលសាលា ខ្លះមិនបានចូលសាលាទេ គឺពួកគេមកដើរនាំភ្ញៀវទេសចរណ៍ឲ្យមើលទេសភាពផ្សេងៗនៅលើភ្នំនេះដើម្បីបានលុយកាក់ខ្លះៗដើម្បីចិញ្ចឹមជីវិត ហើយអ្វីដែលគ្រោះថ្នាក់បំផុតនោះ គឺកុមារទាំងនោះខ្វះសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំ និងសិទ្ធិទទួលបានអាហារហូបចុប ព្រោះពួកគេបានទិញនំដែលនាំចូលពីប្រទេសយួនមកបរិភោភដែលជានំក្លែងក្លាយ នំជ័រកៅស៊ូពិតៗ ដែលយើងដុតឆេះ និងធុំក្លិនឆ្ងៀមធ្វើឲ្យឈឺក្បាលភ្លាមៗ ។ នំនោះគេធ្វើមានរាងដូចជាសាច់ក្រកដោតចង្កាក់ជាចំណិតៗ មានពណ៌ក្រហម មានលាយខ្លាញ់ហាក់ដូចជាប្រេងម៉ាស៊ីន ពេលយើងចាប់កាន់និងហែកចេញគឺស្វិតណាស់ព្រោះវាជាជ័រហើយធុំក្លិនជាប់ដៃទោះជាយើងលាងសាប៊ូហើយក៏នៅតែជាប់ក្លិនចង់ពុលផងដែរ ។ សូមឲ្យរដ្ឋាភិបាលក្រសួងស្ថាប័នពាក់ព័ន្ធរុសរាន់ទុបស្កាត់ចំណីអាហារក្លែងក្លាយដែលជាជ័រកៅស៊ូនិងលាយសារធាតុគីមីដែលនាំចូលពីយួនមកលក់ឲ្យបានផង !
"Non-Violence Overcome All Obstacles"
No comments:
Post a Comment