ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Friday, December 16, 2016
តុលាការសាលាដំបូងភ្នំពេញសាកសួរអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់
អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ដែលកំពុងនៅក្នុងពន្ធនាគារព្រៃសនៅឡើយ នៅព្រឹកថ្ងៃសុក្រទី១៦ខែធ្នូឆ្នាំ២០១៦នេះ ត្រូវបានតុលាការសាលាដំបូងក្រុងភ្នំពេញ នាំខ្លួនមកសាកសួរក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ ជេរប្រមាថជាសាធារណៈនិងគំរាមថានិងសម្លាប់ ដែលអ្នកស្រី លី មុំ អតីតសហគមន៍បឹងកក់ដែលផ្តាច់ខ្លួនចេញពីសហគមន៍ហើយបានប្តឹងចោទអ្នកស្រី ទេព វន្នី និងស្ត្រីសហគមន៍បឹងកក់មួយចំនួនទៀត កាលពីថ្ងៃទី២០ខែមិនាឆ្នាំ២០១២កន្លងទៅនៅភូមិ២៤សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ អ្នកស្រី លី មុំ ដែលធ្លាប់តស៊ូជាមួយគ្នា ជាប់គុកជាមួយគ្នា ត្រូវគេវាយដំច្រំធាក់ជាមួយគ្នា កន្លងមក តែក្រោយមកក៏បែកបាក់គ្នាចេញពីសហគមន៍បឹងកក់ ចំណែកអ្នកស្រី ទេព វន្នី នៅតែជាតំណាងសហគមន៍បឹងកក់ នៅតែតស៊ូជាមួយសហគមន៍បឹកក់ដែលមិនទាន់មានដំណោះស្រាយដើម្បីទាមទារយុត្តិធម៌សិទ្ធិលំនៅដ្ឋានដីធ្លីរហូតមកដល់ពេលនេះអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារ៣ដងមកហើយដោយសារតែការដឹកនាំនិងការទាមទារតវ៉ាជាមួយសហគមន៍ ។ ប្រជាពលរដ្ឋសហគមន៍ដីធ្លី កំពុងស្រែកទាមទារនៅមុខតុលាការឲ្យតុលាការ ដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសិទ្ធិសេរីភាពនិងយុត្តិធម៌ឡើងវិញ ព្រោះអ្នកស្រី ទេព វន្នី គ្មានទោសកំហុសដូចការចោទប្រកាន់នោះទេ ចំណែកពាក្យបណ្តឹងអ្នកស្រី លី មុំ ក៏ឮថា អ្នកស្រី បានដកពាក្យបណ្តឹងចេញពីតុលាការជាយូរឆ្នាំមកហើយដែរ ចុះហេតុអីតុលាការនៅតែបន្តនីតិវិធីទៀត ? ។
"Non-Violence Overcome All Obstacles"
No comments:
Post a Comment