ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, December 21, 2016
វីដេអូស្តែងៗមុនពេលនិងក្រោយពេលបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្សីប្រចាំប្រទេសទូគី
មើលវីដេអូស្តែងៗមុនពេលនិងក្រោយពេលបាញ់ប្រហារឯកអគ្គរដ្ឋទូតរុស្សី ។
======
ចុះនៅកម្ពុជាយើងវិញតើវីដេអូកាមេរ៉ាពី១០ទៅ២០រឿងបង្ហាញពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគការពិតខ្មែរដ៏ល្បីនៅហាងស្តាម៉ាតបូកគោ តើនៅឯណាយុត្តិធម៌និងការពិត ? បង្ហាញភ្លាមមក ? ថ្មីៗនេះមន្ត្រីក្រសួងមហាផ្ទៃម្នាក់ក៏បានលើកឡើងផងដែរថា គាត់មិនជឿថា ឃាតករដែលចាប់បានយកទៅដាក់គុក ឈ្មោះ ជួប សម្លាប់ នោះមិនមែនជាឃាតករពិតបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទេ ។
=======
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះមាន ហេតុការណ៍គួរឲ្យរន្ធត់មួយ ដែលលោក Andrey Karlovic អាយុ 62ឆ្នាំ ជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួរគី ត្រូវបានឃាតករបាញ់សម្លាប់ស្តែងៗ ខណៈកំពុងតែថ្លែងសន្ទរកថានៅក្នុងការតាំងពិពណ៌សិល្បៈមួយនៅក្នុងទីក្រុង Ankara។ លោក Andrey Karlov ត្រូវបានឃាតករបាញ់ជាច្រើនគ្រាប់ពីក្រោយខ្នង បណ្តាលឲ្យស្លាប់ ហើយឃាតករត្រូវបានគេស្គាល់អត្តសញ្ញាណមានឈ្មោះ Mevlüt Mert Altıntaş អាយុ 22ឆ្នាំ ហើយក្រោយពេលបាញ់សម្លាប់រួច ឃាតករបានស្រែកថា “យើងស្លាប់នៅ Aleppo អ្នកស្លាប់នៅទីនេះ”។ ខាងក្រោមនេះគឺជាវីដេអូថ្មីមួយទៀត ដែលបង្ហាញពីសកម្មភាពបាញ់ប្រហារលោក Andrey ពីកាមេរ៉ាមួយទៀត ឃើញសកម្មភាពឃាតករឈររងចាំធ្វើសកម្មភាពយ៉ាងអត់ធ្មត់ មុននឹងឈានដល់ការបាញ់ប្រហារ៕
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment