ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Friday, December 16, 2016
ព្រះតេជគុណចែកសម្ភារះសិក្សាដល់កុមារីកុមារាសហគមន៍ភូមិលេចទឹកស្ទឹងជ្រៅ
ព្រះតេជគុណ លួន សុវ៉ាត នាំយកសម្ភារៈសិក្សាចែកជូនដល់កុមារីកុមារា ថ្នាក់ទី១ទី២ចំនួន៦៨នាក់ដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងសហគមន៍ក្រីក្រ ភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប នាព្រឹកថ្ងៃច័ន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីចូលរួមលើកស្ទួយជួយការពារសិទ្ធិកុមារនិងជាការចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូខួប៦៨ឆ្នាំ១៩៤៨-២០១៦ផងដែរ ។ មាតាបីតាសិស្សបានសំណូមពរដល់រដ្ឋាភិបាល ដល់ក្រសួង មន្ទីរ អប់រំ ជួយកសាងសាលារៀនបណ្តែតទឹកបន្ថែម២ថ្នាក់ទៀតគឺថ្នាក់ទី៣និងថ្នាក់ទី៤ហើយបន្ថែមគ្រូឲ្យជួយបង្រៀនបន្ថែមទៀតព្រោះបច្ចុប្បន្នមានគ្រូតែម្នាក់គត់ហើយបង្ហាត់២ថ្នាក់ ។
សូមថ្លែងអំណរគុណដល់សប្បុរសជនបងប្អូនជនរួមជាតិខ្មែរអាមេរីកកាំងដែលមានសទ្ធាបានចូលរួមចំណែកចែករំលែកខ្មែរជួយខ្មែរមាន ឧបាសក ឡូ ប៊ុនឡេង ឧបាសិការ អៀប ឆៃគីម Santa Ana.California.USA 50$,លោក ឈឹម ឆន អ្នកស្រី ស៊ីនួន ឈឹម ហៅ Samantha Chim និងកូនចៅ Providence.RI.USA.50$, អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកតរៀងទៅ ។ #សិទ្ធិកុមារ #ភូមិស្ទឹងជ្រៅ
"Non-Violence Overcome All Obstacles"
No comments:
Post a Comment