ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, December 23, 2016
សន្និសីទសារពត៌មានសិទ្ធិលំនៅដ្ឋានដីធ្លីសហគមន៍ផ្លូវដែកសង្កាត់ទួលសង្កែក្រុងភ្នំពេញ
ខណៈនេះប្រជាពលរដ្ឋសហគមន៍ផ្លូវរទេះភ្លើងទួលសង្កែ កំពុងធ្វើសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវរទេះភ្លើងជាប់របងវត្ត ទួលសង្កែ សង្កាត់ទួលសង្កែ ខ័ណ្ឌទួលគោក ក្រុងភ្នំពេញ ។ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរទេះភ្លើង សំណូមពរឲ្យអាជ្ញាធរក្រុងភ្នំពេញបង្ហាញនូវគោលនយោបាយ ប្លង់គោល ដោះស្រាយសំណង ជូនប្រជាពលរដ្ឋជាមុនសុំធ្វើការអភិវឌ្ឈន៍ផ្លូវរទេះភ្លើងជាក្រោយ ទើបជាការអភិវឌ្ឍន៍ដែលមានយុត្តិធម៌ តម្លាភាព គោរពសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីនិងការរស់នៅរបស់ប្រជាពលរដ្ឋជាម្ចាស់ទឹកដីម្ចាស់ផ្ទះម្ចាស់ប្រទេសជាតិ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦កន្លងទៅនេះ អាជ្ញាធរក្រុងភ្នំពេញបានចាប់ផ្តើមបើកការដ្ឋានសាងសង់និងពង្រីកផ្លូវរទេះភ្លើងក្នុងក្រុងភ្នំពេញ ដោយពង្រីកសងខាងផ្លូវម្ខាងៗ៧ម៉ែត្រនិងកណ្តាលផ្លូវជាង២ម៉ែត្រកន្លះ ដែលការពង្រីកផ្លូវនិងធ្វើឲ្យប៉ះពាល់បាត់បង់ផ្ទះប្រជាពលរដ្ឋទាំងស្រុង៤២៤គ្រួសារនិងប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនទៀតផងដែរ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment