ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, December 19, 2016
ពលរដ្ឋរងគ្រោះព្រោះការបណ្តេញចេញពីដីធ្លីមកពីខេត្តព្រះវិហារដាក់ញត្តិចូលក្រសួងមហាផ្ទៃ
ប្រជាពលរដ្ឋរងគ្រោះព្រោះការបណ្តេញចេញពីដីធ្លីបន្តដាក់ញត្តិទាមទារយុត្តិធម៌នៅក្រសួងមហាផ្ទៃ
Live1.Page Sovath Loun
ប្រជាពលរដ្ឋសហគមន៍ដីធ្លីមកពី ភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណជាង១០០គ្រួសារក្នុងចំណោម២៥៣គ្រួសារដែលរងគ្រោះព្រោះការបណ្តេញចេញពីលំនៅដ្ឋានដីធ្លីចាប់តាំងពីក្រោយឆ្នាំ២០១០និងបណ្តេញចេញអស់ពីភូមិក្នុងឆ្នាំ២០១២ កន្លងមក ក្នុងខណៈពេលនេះព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ពួកគាត់បានធ្វើដំណើរតាមរ៉ឺម៉កកង់បីចេញពីវត្តសាមគ្គីរង្សី ឆ្ពោះមកដាក់ញត្តិនៅក្រសួងមហាផ្ទៃបន្ថែមទៀតដើម្បីឲ្យក្រសួងជួយជំរុញពន្លឿនទៅស្ថាប័នក្រសួងពាក់ព័ន្ធនិងរដ្ឋាភិបាលនិងអាជ្ញាធរខេត្តដោះស្រាយដីធ្លីជូនពួកគាត់ឲ្យបានទៅរស់នៅលើដីចាស់ ភូមិចាស់ វិញឲ្យបានឆាប់ៗ ទៅតាមការទាមទារនិងស្នើរសុំរបស់ប្រជាពលរដ្ឋ ដើម្បីបានកសាងផ្ទះ កសាងសាលារៀន វត្តអារាម ធ្វើស្រែចំការ ប្រកបមុខរបរចិញ្ចឹមជីវិតជួយកសាងអភិវឌ្ឈន៍ប្រទេសជាតិ ជាដើម រស់នៅជាសុខក្នុងមហាគ្រួសារខ្មែរតែ១ដូចកាលមុនមិនទាន់បណ្តេញចេញជាថ្មីឡើងវិញ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment