ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Friday, December 16, 2016
ព្រះតេជគុណ លួននសុវ៉ាត សំដែលធម៌ទេសនាអំពីសិទ្ធិមនុស្សនិងពុទ្ធសាសនា
ព្រះតេជគុណ លួននសុវ៉ាត សំដែលធម៌ទេសនាអំពីសិទ្ធិមនុស្សនិងពុទ្ធសាសនា
ព្រឹកថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០១៦ ប្រជាពលរដ្ឋ សហគមន៍ដីធ្លីបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ដែលជាអតីតសហគមន៍បឹងកក់រងគ្រោះព្រោះការបណ្តេញចេញពីលំនៅដ្ឋាន បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូខួប៦៨ឆ្នាំ ក្រោមប្រធានបទ #យុត្តិធម៌២០១៦ #Justice2016 ដោយរៀបចំចងពិដា ពាក្យស្លោក ប៉េងប៉ោង និមន្តព្រះសង្ឃប្រគេនចង្ហាន់ ប្រទានសីល និងសំដែងធម៌ទេសនាអំពីសីល៥និងសិទ្ធិមនុស្ស ដើម្បីបានសេចក្តីសុខសន្តិភាពនិងយុត្តិធម៌តរៀងទៅ ។
#ដោះលែងអ្នកការពារសិទ្ធិមនុស្ស #ដោះលែងសកម្មជនដីធ្លី
"Non-Violence Overcome All Obstacles"
No comments:
Post a Comment