ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Wednesday, August 24, 2016
សហគមន៍ក្រីក្រទំនប់សួងអន្លង់សំណរស្នើរសុំសប្បុរសជននិងព្រះតេជគុណ លួន សុវ៉ាត ជួយកសាងសាលារៀន
ប្រជាពលរដ្ឋសហគមន៍ក្រីក្រ១១៥គ្រួសារដែលរស់នៅលើខ្នងទំនប់សួង ឃុំអន្លង់សំណរស្រុកជីក្រែងខេត្តសៀមរាប បានស្នើរសុំព្រះតេជគុណ លួន សុវ៉ាត និងសប្បុរសជននានាឲ្យជួយកសាងសាលារៀន១ខ្នង២បន្ទប់ធ្វើពីឈើនិងប្រក់សុីប្រូគិតជាទឹកប្រាក់ប្រមាណជាង៥០០០$សម្រាប់ការសិក្សាដល់កូនក្មេងដែលមានអាយុក្រោម១០ឆ្នាំ ។ មូលហេតុដែលប្រជាពលរដ្ឋស្នើរសុំកសាងសាលារៀនក្បែរសហគមន៍ដូច្នេះដោយសារ សាលារៀននៅឆ្ងាយពីភូមិជាង៥គីឡូម៉ែត្រដែលស្ថិតនៅក្នុងវត្តល្បើកហើយក្មេងតូចៗរៀនថ្នាក់ដំបូងមិនទាន់អាចជិះកង់ទៅរៀនបានទេគឺពិបាកក្នុងការធ្វើដំណើរទៅសាលារៀន ។ ព្រះតេជគុណ លួន សុវ៉ាត បានយល់ព្រមនិងឯកភាពតាមសំណើរប៉ុន្តែឲ្យប្រជាពលរដ្ឋសហគមន៍ទាំង១១៥គ្រួសារនោះប្រជុំពិភក្សាគ្នាដើម្បីដាក់សំណើរទៅអាជ្ញាធរដែនដីដើម្បីសុំកសាងសាលារៀន បើអាជ្ញាធរឯកភាពជាផ្លូវការនិងចាប់ផ្តើមអំពាវនាវដល់សប្បុរសជននានាឲ្យជួយកសាងផងដែរ ។ ប្រជាពលរដ្ឋសហគមន៍ទំនប់សួងនោះ គឺបានទៅរស់នៅលើខ្នងទំនប់សួងនោះតាំងពីក្រោយឆ្នាំ១៩៩០ខ្លះក្រោយឆ្នាំ២០០០ខ្លះ មូលហេតុដោយសារភាពក្រីក្រគ្មានដីធ្លីរស់នៅក្នុងភូមិចាស់ ទើបសម្រេចផ្លាស់ទីទៅធ្វើខ្ទមធ្វើផ្ទះរស់នៅទីនោះជាង២០ឆ្នាំមកហើយដោយប្រឈមនិងភាពលំបាកជាច្រើន ដូចជា ពេលខែវស្សា ទឹកទន្លេសាបជន់លេច ពេលរដូវប្រាំងខ្វះទឹក ខ្វះស្បៀងអាហារជាដើម ។ គួរបញ្ជាក់ថា ទំនប់សួងគឺជាទំនប់ទឹកដែលកសាងក្នុងសម័យខ្មែរក្រហមដើម្បីទុបទឹកផ្នែកខាងលើនិងខាងចុងនៃស្ទឹងជីក្រែងដើម្បីធ្វើស្រែប្រាំងខាងក្រោមរហូតមកដល់បច្ចុប្បន្ននេះដែលមានបណ្តោយរាប់គីឡូម៉ែត្រឆ្លងកាត់ឃុំអន្លង់សំណរ ឃុំជីក្រែងនិងឃុំស្ពានត្នោតផងដែរ ។ ទំនប់សួងនេះបានជួយសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចអ្នកស្រុកជីក្រែងខេត្តសៀមរាបដោយការធ្វើស្រែប្រាំង ស្រូវប្រដេញទឹកនិងអនុផលផ្សេងៗជាច្រើន ដែលកាលពីក្រោយឆ្នាំ៧៩គឺសំបូរត្រីខ្លាំងណាស់ហើយទឹកស្ទឹង អាងទំនប់ទឹកសួងនេះក៏មិនរីងស្ងួតផងដែរគឺមានទឹកគ្រប់ប្រាំងគ្រប់វស្សា តែបច្ចុប្បន្ននេះគឺបាត់បង់អស់ហើយត្រីក៏អស់ទឹកក៏ខ្វះខាតក្នុងរដូវប្រាំងគឺរីងស្ងួតហួតហែងទាំងអាងទំនប់ទឹកសួងនិងស្ទឹងជីក្រែង ។ ប្រជាពលរដ្ឋសហគមន៍ក្រីក្រដែលរស់នៅលើខ្នងទំនប់សួងនេះគឺចេញពីឃុំជីក្រែងនិងឃុំអន្លង់សំណរហើយទៅរស់នៅទីនោះរហូតមកដល់ពេលនេះមិនមានដីប្លង់កម្មសិទ្ធិទេ ដោយខាងអាជ្ញាធរថា ជាដីរបស់រដ្ឋ ប៉ុន្តែខាងអាជ្ញាធរក៏មិនបានបណ្តេញឲ្យចេញពីទីនោះទៅរស់នៅកន្លែងផ្សេងក៏អត់ដែរគឺអាជ្ញាធរទទួលស្គាល់ជាប្រជាពលរដ្ឋស្របច្បាប់រស់នៅទីនោះគឺឃុំអន្លង់សំណរ ។
30:07:2016
#ទំនប់សួង #សហគមន៍ #អន្លង់សំណរ
"Non-Violence Overcome All Obstacles"
No comments:
Post a Comment