ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Wednesday, August 24, 2016
ដោះលែងអ្នកស្រី បូវ សោភា ចេញពីពន្ធនាគារព្រៃស
មុខពន្ធនាគារព្រៃសម៉ោង៨និង៣៣នាទីយប់ដោះលែងអ្នកស្រី បូវ សោភា ចេញពីពន្ធនាគារ
========
អ្នកស្រី បូវ សោភា តំណាងស្ត្រីសហគមន៍បឹងកក់និងត្រូវដោះលែងនៅថ្ងៃ២២សីហា២០១៦ម៉ោងនេះ បន្ទាប់ពីការសម្រេចរបស់តុលាការបើកសវនាការកាលពីព្រឹកមុិញ ។ ចំណែកអ្នកស្រី ទេព វន្នី តុលាការមិនទាន់ដោះលែងនៅឡើយទេដោយតុលាការចោទបទល្មើស១ករណីបន្ថែមទៀតគឺដឹកនាំការតវ៉ាដោយហឹង្សានៅមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ខែ៣ឆ្នាំ២០១៣នៅមុខផ្ទះនាយករដ្ឋមន្ត្រី ដែលសហគមន៍បឹងកក់ទៅរកការអន្តរាគមន៍អោយជួយដោះស្រាយបញ្ហាដីធ្លី ប៉ុន្តែបទល្មើសជាក់ស្តែងគឺមិនមែនស្ត្រីបឹងកក់មានអ្នកស្រី ទេព វន្នី ជាដើមជាអ្នកប្រើហឹង្សាទេ គឺក្រុមបាតដៃទី៣និងក្រុមសមត្ថកិច្ចប៉ូលីសដែលមានអំណាចទេជាអ្នកវាយដំច្រំធាក់ចោទចាប់លើប្រជាពលរដ្ឋទាំងនោះថាខុសច្បាប់ ។
"Non-Violence Overcome All Obstacles"
No comments:
Post a Comment