ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Pages
▼
Saturday, August 13, 2016
ភិក្ខុ លួន សុវ៉ាត សំណេះសំណាលពុទ្ធសាសនានិងសង្គមនៅវត្តព្រះពុទ្ធ.Arizona.USA
ព្រះតេជគុណ លួន សុវ៉ាត បានទទួលចង្ហាន់និងបច្ច័យបួនពីពុទ្ធបរិស័ទជនរួមជាតិខ្មែរអាមេរីកកាំងចំណុះជើងវត្តព្រះពុទ្ធដែលស្ថិតនៅរដ្ឋArizona.USA ថ្ងៃអាទិត្យទី១ខែឧសភាឆ្នាំ២០១៦ ។ ព្រះអង្គមានថេរដីការអំពីនយោបាយព្រះពុទ្ធនិងនយោបាយសង្គមជាតិដោយបានបញ្ជាក់ថា អាត្មាទទួលចង្ហាន់និងបច្ច័យបួនពីញាតិញោមយកទៅធ្វើការងារសង្គមជាតិនិងសាសនាសង្ឃឹមថា មិនជាប់ចោទអំពីតុលាការនិងអង្គភាពប្រឆាំងអំពើពុករលួយចាប់ដាក់គុកដូចការចោទនិងចាប់លោក ស៊ាង ចែត មេឃុំកំពង់សៀមខេត្តកំពង់ចាមនិងមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកដែលគ្រាន់តែធ្វើការងារមនុស្សធម៌ជួយសង្គមជាតិបែជាជាប់ចោទដោយអយុត្តិធម៌ថាពុករលួយក្នុងការជួយប្រាក់500$និង200$ដល់ម្តាយនិងស្រី មុំ ដែលកាលពីមុនអះអាងថាខ្លួនរងគ្រោះព្រោះរឿងនយោបាយ ។
"Non-Violence Overcome All Obstacles"
No comments:
Post a Comment