Pages

Thursday, March 10, 2016

គ្រាន់តែទទួលយកផ្កាពីស្ត្រីក្នុងទិវាសិទ្ធិនារី តើខុសច្បាប់អ្វី ?

ថ្ងៃទិវាសិទ្ធិនារី ! តែដោយសារបំបិទសិទ្ធិនារីមិនឲជិះកង់ប្រារព្ធទិវានេះ ស្ត្រីក៏យកផ្កាកូលាបក្រហមជូនបងៗប៉ូលីសឲជួយការពារលើកកំពស់អបអរសាទរទិវាសិទ្ធិស្ត្រី ធ្វើឲបងៗប៉ូលីសមួយចំនួនដែលមានបេះដូងមានឧត្តមគតិជាបុរសល្អ ជាប៉ូលីសល្អក៏ទទួលយកផ្កាដោយក្តីស្រលាញ់រីករាយមិនព្រួយបារម្ភភ័យខ្លាចការស្តីបន្ទោសពីថ្នាក់លើទេព្រោះគ្រាន់តែទទួលយកផ្កាតើខុសច្បាប់អ្វី ? តែដោយឡែកបងៗប៉ូលីសមួយចំនួនទៀតគ្រាន់តែឃើញនារីៗហុចផ្កាទៅក៏រត់គេចចង់បាក់កព្រោះឃើញផ្កាស្មានថា គ្រាប់បែក ម្យ៉ាងទៀតខ្លាចថ្នាក់លើស្តីបន្ទោសផង ហើយខ្លួនគ្មានបេះដូងជាអ្នកលើកកំពស់សិទ្ធិស្ត្រីផង ក៏ចាប់ផ្តើមក្តៅក្រហាយខឹងនិងស្ត្រីឲផ្កាថាមើលងាយខ្លួនថែមទៀត ។ ប្រុសចោលម្សៀតគឺប្រុសមិនឲតម្លៃស្ត្រី ! #ទិវាសិទ្ធិនារីអន្តរជាតិ "Non-Violence Overcome All Obstacles"

No comments:

Post a Comment