ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, June 13, 2021
បេះជីអង្កាមនៅវត្តស្វីសខេមរារាមយកទៅហាលឲ្យស្ងួតទុកឆុងទឺកក្តៅធ្វើជាទឹកតែឆាន់
ព្រះភិក្ខុ លួន សុវ៉ាត បេះជីអង្កាមយកមកហាលឲ្យស្ងួតដើម្បីឆុងជាមួយទឹកក្តៅធ្វើតែឆាន់ជំនួយសុខភាពផ្សេងៗជាថ្នាំផង ជាចំណីអាហារបែបធម្មជាតិផង នៅ វត្តស្វីសខេមរារាម Wat Swiss Khemraram,Rue Dela Cascade 5,CH 2603 Péry Suisse,Tel : (+41 ) 325 362 998
ខាងក្រោមនេះ គឺរជាគុណសម្បត្តិចំពោះសុខភាពទាំង ៦យ៉ាងដែលអ្នកនឹងទទួលបានពីសន្លឹកជីអង្កាម៖
១. អត្ថប្រយោជន៍មួយដ៏ចំបង របស់ជីរអង្កាមចំពោះសុខភាពយើងរាល់គ្នានោះគឺ ប្រសិទ្ធិភាពរបស់វា ទៅលើប្រព័ន្ធរំលាយអាហារ។ ក្លិនដ៏ឈ្ងុយឈ្ងប់របស់វា គឺនឹងអាចជម្រុញធ្វើអោយ ក្រពេញទឹកមាត់ និង ប្រព័ន្ធអង់ស៊ីមរំលាយអាហារនៅក្នុងរាងកាយមានដំណើរការបានល្អ។
ស្លឹកជីរអង្កាម ក៏ត្រូវបានប្រើជាឱសថសម្រាប់ព្យាបាលបញ្ហាមិនរំលាយអាហារ និង ជំងឺក្រពះផងដែរ។ នៅពេលដែលអ្នកឈឺពោះ នោះអ្នកអាចសម្រាលនូវការឈឺចាប់នេះ ដោយការញាំទឹកតែជីអង្កាមមួយកែវ។ ក្លិននៃជីអង្កាម ក៏មានប្រយោជន៍ផងដែរ ក្នុងការព្យាបាលដល់អាការៈចង់ក្អួតចង្អោរ និង ឈឺក្បាល។ ប្រេងម៉ង់តុល ដែលផ្សំពីជីរអង្កាម ត្រូវបានប្រើជាទូទៅ ដើម្បីសម្រួល និង បង្ការនូវអាការៈពុលឡាន ឬ ក្អួតចង្អោររបស់អ្នកធ្វើដំណើរ។
២. ប្រេងជីរអង្កាម គឺជាសារធាតុភ្ញោចម្យ៉ាង ដូច្នេះវាមានគុណសម្បត្តិក្នុងការព្យាបាលបញ្ហានៃជំងឺធ្លាក់ទឹកចិត្ត,ស្ត្រេស និងការឈឺក្បាល។ អ្នកក៏អាច ធ្វើការត្រាំខ្លួនក្នុងអាងទឹក ដែលមានអប់ក្លិនប្រេងជីរអង្កាម ឬ អាចបន្តក់វាប៉ុន្មានតំណក់នៅលើខ្នើយកើយរបស់លោកអ្នកដើម្បីអាចអោយអ្នកដកដង្ហើមចេញចូលបានល្អ ។
៣.ជីរអង្កាមអាចជួយ អោយអ្នកស្រកទម្ងន់ ពីព្រោះវាអាចជួយជម្រុញអោយមានការរំលាយខ្លាញ់ ដែលលើសចេញពីរាងកាយ។ អ្នកអាចធ្វើការចិញ្ច្រាំ ឬ ទំពារស្លឹកជីរអង្កាមរួចទទួលទានជាមួយនឹង ទឹកតែ ឬ ពងទាចៀន ។
៤. ក្លិនដ៏ខ្លាំងនៃសន្លឹកជីរអង្កាម ក៏អាចផ្តល់អត្ថប្រយោជន៍ ផងដែរទៅដល់ ប្រព័ន្ធដកដង្ហើម និង ត្រូវបានគេប្រើ ដើម្បីព្យាបាលភាពមិនប្រក្រតីផ្សេងៗ ដែលកើតមានចំពោះប្រព័ន្ធដង្ហើម។ វាពិតជាប្រសិទ្ធិភាព ក្នុងការសម្រួលដល់អាការៈតឹងច្រមុះ, បញ្ហានៅក្នុងបំពង់ក, ទងសួត និង សួត ព្រមទាំងព្យាបាលផងដែរ នូវ ជំងឺផ្លូវដង្ហើមមួយចំនួនដូចជា ជំងឺហឺត និង បញ្ហានៃការក្អក។
៥. សន្លឹកជីរអង្កាម ក៏មានមុខងារ និង អត្ថប្រយោជន៍ល្អចំពោះសុខភាពមាត់ធ្មេញផងដែរ។ វាត្រូវបានគេ បង្កើតជាថ្នាំដុសធ្មេញ និង ទឹកខ្ពុរមាត់ ពីព្រោះតែនៅក្នុងជីរអង្កាម គឺមានសមាសធាតុប្រឆាំងនឹងពពួកបាក់តេរីតូចៗ នៅក្នុងមាត់ បានយ៉ាងល្អ។ អ្នកគ្រាន់តែធ្វើការទំពារ ស្លឹកជីរអង្កាមជាប្រចាំ នោះវាក៏នឹង អាចជួយអ្នក ប្រឆាំងបានទៅនឹងការរីកលូតលាស់ របស់ពពួកបាក់តេរី នៅក្នុងមាត់,ធ្មេញ និង អណ្តាត បានដែរ។
៦. ក្រៅពីនេះទៀត ជីរអង្កាមគឺពិតជាល្អ ចំពោះសុខភាពស្បែក ដូច្នេះ វាក៏ត្រូវបានគេប្រើសម្រាប់ ការព្យាបាលបញ្ហាមុន, សត្វល្អិតទិចឬ ខាំ និង ការរលាកផ្សេងៗនៅលើស្បែកបានយ៉ាងមានប្រសិទ្ធិភាព៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment